VOV WorldVOV World
លើកដម្កើងប៉ូលីសនារីគំរូទូទាំងប្រទេសចំនួន១៤២នាក់
07/07/2015 10:22
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាប្រពៃណី នគរបាល​ប្រជាជន (ទី១៩សីហា) ១០ឆ្នាំទិវាបុណ្យ
លើកដម្កើងប៉ូលីសនារីគំរូទូទាំងប្រទេសចំនួន១៤២នាក់
លើកដម្កើងប៉ូលីសនារីគំរូទូទាំងប្រទេសចំនួន១៤២នាក់ (VOV)         Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីនគរបាល​ប្រជាជន (ទី១៩សីហា) ១០ឆ្នាំទិវាបុណ្យប្រជាជនទាំងមូលការពារសន្តិសុខមាតុ​ប្រទេស នាថ្ងៃទី៧កក្កដានៅទីក្រុង Da Lat ខេត្ត Lam Dong អគ្គស្នងការ​ប៉ូលីស​(ក្រសួង នគរបាល)បានរៀបចំពិធីលើកដម្កើងប៉ូលីសនារីគំរូទូទាំងប្រទេសចំនួន១៤២នាក់។​ ថ្លែងមតិនៅទីនេះឧត្តមសេនីយ៍ឯក Le Quy Vuong អនុរដ្ឋមន្ត្រី​ក្រសួងនគរបាលវៀត ណាមបានវាយតំលៃខ្ពស់នូវការរួមចំណែកដ៏ធំធេងរបស់កំលាំងប៉ូលីសប្រជាជននារី ទោះបីជានៅកិច្ចការណាក្តីក៏សុទ្ធតេបានពង្រីកល្អតួនាទីសកម្មច្នៃប្រឌិត​ក្នុងការងារ សមត្ថភាពទ្រឹស្ដីនយោបាយច្បាប់និងឯកទេសជំនាញកាន់តែបានលើកកំពស់ពី​មួយ ថ្ងៃទៅមួយថ្ងៃ។​ពិធីលើកដម្កើងក៏ជាឱកាសប៉ូលីសនារីគំរូជួបប្រាស្រ័យ​ចែករំលែក​បទ ពិសោធន៍ក្នុងកិច្ចការនិងជីវភាពរស់នៅ។​ នៅទូទាំងប្រទេសវៀតណាមនា​បច្ចុប្បន្ន មានប៉ូលីសនារីប្រមាណ២ម៉ឺននាក់៕

More