លោក To Huy Rua បានទទួលជួបសន្ទនាអគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន
16/09/2015 09:48
Vovworld-នាព្រឹកថ្ងៃទី១៦កញ្ញានៅអាគ៌ាភ្ញៀវរដ្ឋាភិបាល Akasaka ជប៉ុន ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម

លោក To Huy Rua បានទទួលជួបសន្ទនាអគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Vovworld-នាព្រឹកថ្ងៃទី១៦កញ្ញានៅអាគ៌ាភ្ញៀវរដ្ឋាភិបាល Akasaka ជប៉ុន ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមវៀតណាមលោក To Huy Rua បានមាន ជំនួបសន្ទនាជាមួយលោក Hiroshi Rinno អគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុ Credit Saison។ នេះជាសកម្មភាពស្ថិតក្នុងដំណើរទស្សនកិច្ចនៅជប៉ុនរបស់គណៈប្រតិភូ ជាន់ខ្ពស់វៀតណាមដឹកនាំដោយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។ នៅពិធីទទួលជួបសន្ទនា លោក To Huy Rua សូមឲ្យក្រុមហ៊ុន ហិរញ្ញវត្ថុជប៉ុនបន្តបើកទូលាយសកម្មភាពរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម។ លោក To Huy Rua បានអះអាងថាវៀតណាមនឹងបង្ក លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មបរទេសក្នុងនោះមានក្រុមហ៊ុន Credit Saison ធ្វើសកម្មភាពនៅវៀតណាមផង។ រីឯអគ្គនាយក Hiroshi Rinno សន្យានឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត សំដៅលើកកំពស់ប្រសិទ្ធិភាពសកម្មភាពនៃក្រុមហ៊ុនស្វែងរកវិធានការ សហប្រតិបត្តិការសមស្របដើម្បីជំរុញគំរោងការណ៍នៅក្រុងហាណូយនិងទីក្រុង ហូជីមិញ៕
Related




