លោក ត្រិន ថាញ់មិន បានជាប់ឆ្នោតឡើងវិញជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦
06/04/2026 05:32
[VOVWORLD] - នៅព្រឹកថ្ងៃទី៦ ខែមេសា នៅទីក្រុងហាណូយ ក្នុងសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបោះឆ្នោតជ្រើសតាំង លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានីតិកាលទី១៥ និងជាសមាជិកសភានីតិកាលទី១៦ ឲ្យកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី១៦ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយទទួលបានសំឡេងគាំទ្រ ១០០%។

Chủ tịch Quốc hội Trần Thanh Mẫn tuyên thệ nhậm chức. Ảnh: VOV លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ (រូបថត៖ VOV) អញ្ជើញធ្វើសច្ចាប្រណិធាននៅចំពោះមុខរដ្ឋសភា លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានីតិកាលទី១៦ បានអះអាងថា៖ " ក្រោមទង់ក្រហម ផ្កាយមាសដ៏ពិសិដ្ឋនៃមាតុភូមិ នៅចំពោះមុខរដ្ឋសភា និងជនរួមជាតិ អ្នកបោះឆ្នោតទូទាំងប្រទេស ខ្ញុំ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមស្បថថានឹងស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ; ខិតខំប្រឹងប្រែងបំពេញឲ្យបានល្អនូវភារកិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន"។ (KHÔNG DÙNG LÀM ẢNH ĐẠI DIỆN) Chủ tịch Quốc hội Trần Thanh Mẫn phát biểu sau lễ nhậm chức. Ảnh: VOV រូបថត៖ VOV នៅក្នុងសុន្ទរកថាចូលកាន់តំណែង លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានបញ្ជាក់យ៉ាងច្បាស់ថា នេះជាកិត្តិយសដ៏ធំធេង ប៉ុន្តែក៏ជាការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់លោក ចំពោះបក្ស រដ្ឋ អ្នកបោះឆ្នោត និងប្រជាជនទូទាំងប្រទេសផងដែរ។ “ រដ្ឋសភានីតិកាលទី១៦ នឹងបន្តខិតខំប្រឹងប្រែង សក្តិសមជារដ្ឋសភារបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ពិតជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន ជាស្ថាប័នអំណាចខ្ពស់បំផុត ជាតំណាងដ៏រស់រវើកនៃរដ្ឋនីតិរដ្ឋសង្គមនិយម ទាំងអស់ដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ ; បំពេញភារកិច្ច និងសមត្ថកិច្ចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងភារកិច្ចដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនទុកចិត្តប្រគល់ជូន។ ខ្ញុំសន្យាថានឹងលះបង់ដោយស្មោះអស់ពីសមត្ថភាពដើម្បីបម្រើមាតុភូមិ និងប្រជាជន ; ផ្តោតលើការសុក្រិតស្ថាប័នដើម្បីឱ្យប្រទេសជាតិអាចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងបំពេញតាមតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិ ” ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន កើតនៅឆ្នាំ១៩៦២ នៅទីក្រុង កឹនធើ ; ជាបណ្ឌិតផ្នែកសេដ្ឋកិច្ច បរិញ្ញាបត្រវិទ្យាសាស្ត្រ និងបរិញ្ញាបត្រទ្រឹស្តីនយោបាយ។ លោកជាសមាជិកការិយាល័យនយោបាយនីតិកាលទី១៣ និងទី១៤ ; ជាលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២ ; ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១០ (បម្រុង) ទី១១ ទី១២ ទី១៣ និងទី១៤ និងជាសមាជិកសភានីតិកាលទី១៣ ទី១៤ ទី១៥ និងទី១៦។ លោក ត្រិន ថាញ់មិន បានកាន់តំណែងការងារនិងតួនាទីជាច្រើន។ គួរឲ្យកត់សម្គាល់ ចាប់ពីខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោកជាសមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភានីតិកាលទី១៥ និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។ ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៦ លោកជាសមាជិកការិយាល័យនយោបាយនីតិកាលទី១៤ ប្រធានរដ្ឋសភានីតិកាលទី១៥ និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ នៅក្នុងសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាសម្រាប់អាណត្តិ ២០២៦ - ២០៣១៕
TAG
VOV/VOVWORLD/លោក ត្រិន ថាញ់មិន/ប្រធានរដ្ឋសភា/វៀតណាម/នីតិកាលទី១៦
Related
More




