លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ nhandan.vn) |
លោកប្រធានរដ្ឋមានប្រសាសន៍ថា នាពេលខាងមុខ ខេត្តត្រូវមានជំហានលោត ផ្លោះបន្ថែមទៀត ទាក់ទាញយ៉ាងខ្លាំងក្លាថែមទៀតនូវប្រភពធនធានសម្រាប់ការអភិវឌ្ឍ ក៏ដូចជាធានាការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឲ្យ Binh Dinh អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃនិងផលិត ដោយភ្ជាប់ជា មួយនឹងប្រៀបខ្លាំងនៃមូលដ្ឋាន; ទន្ទឹមនឹងនោះ គឺការអភិវឌ្ឍសេវាភស្តុភារកម្មកំពង់ផែ សមុទ្រ កសិកម្មបច្ចេកវិទ្យាខ្ពស់ ជាដើម។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ថា ការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តត្រូវដើរទន្ទឹមគ្នាជាមួយនឹងការថែទាំជីវភាពរស់នៅរបស់ ប្រជាជនឲ្យកាន់តែគ្រប់គ្រាន់និងសុភមង្គល៕







