VOV WorldVOV World
មហាសេដ្ឋី Donald Trump បន្តជាមជ្ឈមណ្ឌលក្នុងការជជែកវែកញែកតទី ២ របស់គណៈបក្សសាធារណរដ្ឋ
17/09/2015 10:07
(VOVworld) – នាថ្ងៃទី ១៦ កញ្ញា បេក្ខជនជួរមុខចំនួន ១១ នាក់របស់គណៈបក្ស សាធារណៈរដ្ឋបានបញ្ចប់ការ ជជែកវែកញែកជាផ្ទាល់លើកទី ២ នៅរដ្ឋ California ក្នុង ការប្រកួតប្រជែងរកសំបូត្រជាតំណាងនៃគណៈបក្ស នេះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦។
មហាសេដ្ឋី Donald Trump បន្តជាមជ្ឈមណ្ឌលក្នុងការជជែកវែកញែកតទី ២ របស់គណៈបក្សសាធារណរដ្ឋ
មហាសេដ្ឋី Donald Trump បន្តជាមជ្ឈមណ្ឌលក្នុងការជជែកវែកញែកតទី ២ របស់គណៈបក្សសាធារណរដ្ឋ (Image: VNA) (VOVworld) – នាថ្ងៃទី ១៦ កញ្ញា បេក្ខជនជួរមុខចំនួន ១១ នាក់របស់គណៈបក្ស  សាធារណៈរដ្ឋបានបញ្ចប់ការជជែកវែកញែកជាផ្ទាល់លើកទី ២ នៅរដ្ឋ California  ក្នុងការប្រកួតប្រជែងរកសំបូត្រជាតំណាងនៃគណៈបក្សនេះក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦។ មិនស្ថិតក្រៅការព្យាករណ៍ទេមហាសេដ្ឋី អចលនវត្ថុអាមេរិក លោក Donald Trump​ បានក្លាយទៅជាមជ្ឈមណ្ឌលជាថ្មី ម្តងទៀតក្នុងការជជែកវែកញែកលើកនេះដែលមានសេចក្តីប្រកាសដ៏អួតអាង និងមានចរិតលក្ខណៈបង្ករឿងហេតុ។ ក្នុងរយៈពេលច្រើនម៉ោងធ្វើការជជែក វែក ញែកយ៉ាងខ្លាំងនោះ មហាសេដ្ឋី Donald Trump បានក្លាយទៅជាគោលដៅ ដែលបេក្ខជនផ្សេងៗរិះគន់យ៉ាងខ្លាំងក្លា ជាពិសេស លោក Donald Trump កំពុង ទទួលបានសម្លេងគាំទ្រច្រើនជាងគេរបស់អ្នកបោះឆ្នោតក្នុងបញ្ជីឈ្មោះ (៣៣%) ។ ការជជែកវែកញែកលើកនេះគឺជាឱកាសដើម្បីអ្នកបោះឆ្នោតគណៈបក្សសា ធារណៈរដ្ឋអាចប្រៀបធៀបបេក្ខជនចំនួន ១១ រូបជាមួយគ្នា។ គណៈបក្សសា ធារណៈរដ្ឋបានរៀបចំផែនការការជជែកវែកញែកចំនួន ៩ លើកមុនពេលការ បោះឆ្នោតជាជំហានដំបូងរបស់គណៈបក្សនេះនាខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខ។ ក្នុងពេលនោះគណៈបក្សប្រជាធិបតេយ្យក៏មានផែនការរៀបចំការជជែកវែកញែក ចំនួន ៦ លើកក្នុងនោះ ការជជែកវែកញែកដំបូងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៣ តុលា  ខាងមុខ៕​

More