មហាសន្និបាតនៃ អ.ស.ប. អនុម័តលើពង្រាងសេចក្តីសម្រេចចិត្តស្តីអំពីបូរណភាពដែនដីរបស់អ៊ុយក្រែន
28/03/2014 07:07
(VOVworld) – នាថ្ងៃទី ២៧ មិនា មហាសន្និបាតនៃ អ.ស.ប. បានអនុម័តលើ ពង្រាងសេចក្តីសម្រេចចិត្តស្តីអំពីបូរណភាពដែនដីរបស់អ៊ុយក្រែនដោយមាន សម្លេងគាំទ្រចំនួន១រយសន្លឹក សម្លេងប្រឆាំងចំនួន ១១ និងសន្លឹកអនុបវាទចំនួន ៥៨។

មហាសន្និបាតនៃ អ.ស.ប. បានអនុម័តលើ ពង្រាងសេចក្តីសម្រេចចិត្តស្តីអំពីបូរណភាពដែនដីរបស់អ៊ុយក្រែន (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៧ មិនា មហាសន្និបាតនៃ អ.ស.ប. បានអនុម័តលើ ពង្រាងសេចក្តីសម្រេចចិត្តស្តីអំពីបូរណភាពដែនដីរបស់អ៊ុយក្រែនដោយមាន សម្លេងគាំទ្រចំនួន១រយសន្លឹក សម្លេងប្រឆាំងចំនួន ១១ និងសន្លឹកអនុបវាទ ចំនួន ៥៨។ អ៊ុយក្រែនបានរៀបចំពង្រាងសេចក្តីសម្រេចចិត្តពោលខាងលើ ដោយមាន ការជួយឧបត្ថម្ភរបស់ប្រទេសមួយចំនួនតាមនោះអះអាងនូវ បូរណដែនដីឯករាជ្យខាងនយោបាយរបស់អ៊ុយក្រែន ព្រមទាំង មិនទទួល ស្គាល់ចរិតលក្ខណៈគត្តិ យុតនៃការបោះប្រជាមតិអំពីឯករាជ្យរបស់ Crimea។ ទាក់ទិនដល់ ស្ថានភាពនៅអ៊ុយក្រែន នាថ្ងៃទី ២៧ មិនា សហភាពអឺរ៉ុប (EU) បានសន្យាផ្តល់ ចំនួនប្រាក់ ៨៥០ លានអឺរ៉ូ សំរាប់អ៊ុយក្រែនក្នុងរយៈពេល ៣ ខែ ក្នុងករណី ប្រទេសនេះសម្រេចរាល់កិច្ចព្រមព្រៀងជាមួយមូលនិធិ រូបយវត្ថុអន្តរជាតិ (IMF) ។ នាថ្ងៃដ៏ដែល រដ្ឋសភារបស់អាមេរិកបានអនុម័ត លើបណ្ដាពង្រាងច្បាប់អំពីការ ផ្តល់ប្រាក់ជំនួយសំរាប់អ៊ុយក្រែនផងដែរ៕
Related
More




