VOV WorldVOV World
មហាសន្និបាតបក្សភាគនៅខេត្ត Bac Giang និងខេត្ត Kon Tum
01/10/2015 10:05
(VOVworld) - ប្រធានគណៈចាត់តាំងមជ្ឈឹមបក្សកុម្មុយ នីស្តវៀតណាមលោក To Huy Rua បានសង្កត់ធ្ងន់ថា ក្នុងអាណត្តិខាងមុខ ខេត្ត Bac Giang ចាំបាច់ត្រូវប្រ មូលផ្ដុំលើកកំពស់កម្លាំង ប្រកួតប្រជែង ឆ្លៀតប្រើ ប្រាស់ឧត្តមភាពនៃតំបន់ដើម្បីអភិវឌ្ឍន៍
មហាសន្និបាតបក្សភាគនៅខេត្ត Bac Giang និងខេត្ត Kon Tum
ទិដ្ឋភាពនៃមហាសន្និបាតបក្សភាគខេត្ត Bac Giang (VOVworld) - នាព្រឹកថ្ងៃទី១ តុលា មហាសន្និបាតបក្សភាគខេត្ត Bac Giang លើកទី ១៨ អាណត្តិ២០១៥-២០២០បានប្រារព្ធជាផ្លូវការ។ថ្លែងមតិនៅទីនេះ ប្រធានគណៈ ចាត់តាំងមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលោក To Huy Rua បានសង្កត់ធ្ងន់ថា ក្នុង អាណត្តិខាងមុខ ខេត្ត Bac Giang ចាំបាច់ត្រូវប្រមូលផ្ដុំលើកកំពស់កម្លាំងប្រកួត ប្រជែង ឆ្លៀតប្រើប្រាស់ឧត្តមភាពនៃតំបន់ដើម្បីអភិវឌ្ឍន៍៖ “គប្បីប្រមូលផ្ដុំវិនិយោគក្នុងវិស័យកសិកម្ម ជនបទ កែច្នៃនិងលក់កសិផល ដើម្បី ធានាការអភិវឌ្ឍន៍កសិកម្មដោយនិរន្តរភាព។បង្កើនការប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកទេសដើម្បីលើកកំពស់គុណភាព ទិន្នផល ធានាសុវត្ថិភាព ស្បៀងអាហារ នាំផលិតផលកសិកម្មជាប្រៀបខ្លាំងចូលរួមការនាំចេញជាបណ្ដើរៗព្រមទាំងផ្គត់ ផ្គង់សំរាប់រដ្ឋធានីហាណូយនិងទីក្រុងធំៗផ្សេងទៀតផង”។ នាថ្ងៃដដែល នៅខេត្ត Kon Tum ស្ថិតនៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម បានប្រារព្ធមហាសន្និបាតបក្សភាគលើកទី១៥ដែរ។ថ្លែងមតិនៅទីនេះ អនុប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅមហាសន្និបាតបក្សភាគខេត្ត Kon Tum “ខេត្ត Kon Tum គប្បីអនុវត្តឲ្យបានល្អនូវការងារកសាងនិងគ្រប់គ្រងផែនការមេ ផ្ដោតលើ ការប្រើប្រាស់ដីធ្លី ព្រៃឈើ រ៉ែ វារីអាគ្គីសនី អភិវឌ្ឍន៍កសិកម្ម រុក្ខកម្ម និងការ នេសាទតាមទិសផលិតទំនិញ ប្រមូលផ្ដុំអភិវឌ្ឍន៍ប្រភេទរុក្ខជាតិឱសថ ថ្លៃថ្លានិង ចិញ្ចឹមសត្វ បង្កើនប្រសិទ្ធិភាពក្នុងការប្រើប្រាស់ដីធ្លីនិងព្រៃឈើ អភិវឌ្ឍន៍សេដ្ឋ កិច្ចព្រៃឈើដោយនិរន្តរភាព។ក្រៅពីនោះ ទាក់ទាញការវិនិ យោគក្នុងមណ្ឌល ឧស្សាហកម្ម អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ ឧស្សាហកម្ម ធ្វើអាជីវកម្មរ៉ែ ព្រមទាំង ចលនាគ្រប់កម្លាំងដើម្បីវិនិយោគក្នុងហេដ្ឋារចនា សម្ព័ន្ធទៀតផង”៕