VOV WorldVOV World
មហាសន្និបាតសហភាពអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៧បានប្រារពដ៏មហោឡារិត
30/09/2016 10:24
(VOVworld)-នាព្រឹកថ្ងៃទី៣០កញ្ញានៅរដ្ឋធានី Nay Pyi Taw (មីយ៉ាន់ម៉ា) បានប្រារព្វដ៏មហោឡារិត មហាសន្និបាតអន្តរសភានៃ
មហាសន្និបាតសហភាពអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៧បានប្រារពដ៏មហោឡារិត
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅក្នុងកិច្ចប្រជុំ AIPA (VOVworld)-នាព្រឹកថ្ងៃទី៣០កញ្ញានៅរដ្ឋធានី Nay Pyi Taw (មីយ៉ាន់ម៉ា) បានប្រារព្វដ៏ មហោឡារិត មហាសន្និបាតអន្តរសភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី  ៣៧  (AIPA-37)។​សម័យប្រជុំនេះជាកិច្ចចាប់ផ្តើមសម្រាប់សកម្មភាពរបស់ AIPA លើកទី៣៧ (AIPA-37) ដែលមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ។ ចូលរួមមានគណៈប្រតិភូសភា នៃប្រទេសជាសមាជិក AIPA ចំនួន១០​នោះគឺ ប្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ា ឡេស៊ី ហ្វីលីពីន សឹង្ហបុរី មីយ៉ាន់ម៉ា ថៃនិងវៀតណាម។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋ សភាវៀតណាមចូលរួម AIPA-37 នេះដឹកនាំប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។         ជាកិច្ចចាប់ផ្តើម ប្រធាន AIPA-36 ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri  Datuk Seri Pandikar Amin Bin Haji Mulia បានផ្ទេរប្រគល់ដំណែងប្រធាន AIPA ជូន  ចំពោះប្រធានរដ្ឋសភានិងព្រឹទ្ធសភាមីយ៉ាន់ម៉ា Mahn Win Khai Than ។​         ថ្លែងមតិក្នុងពិធីបើក ប្រធាន AIPA លោក Mahn Win Khai Than បានចាត់ទុកថា  នាបច្ចុប្បន្ន ប្រជាជននៃបណ្តាប្រទេសអាស៊ានកំពុងប្រឈមមុខនឹងការសាកល្បងជា  ច្រើន ក្នុងនោះមានការធ្វើឲ្យតុល្យភាពរវាងតម្រូវការប្រើប្រាស់ពលករបរទេសជាមួយ  កិច្ចការពារសិទ្ធិរបស់ពលករបរទេសនៅប្រទេសនីមួយៗ គ្រោះជួញដូរមនុស្ស និង បញ្ហាអសមភាពភេទជាដើម។ អះអាងថា AIPA ដំណើរសកម្មភាពដើម្បីការអភិវឌ្ឍន៍ របស់សហគមន៍អាស៊ាន ប្រធាន AIPA ៣៧ជឿជាក់ថា AIPA ស្វាហាប់និងសកម្មមួយ ក្នុងសហគមន៍អាស៊ាននឹងអនុញ្ញត្តឲ្យប្រទេសនានាចុះពិគ្រោះយោបល់ និងសហប្រតិ  បត្តិការសំដៅស្វែងរកនូវដំណោះស្រាយសម្រាប់រាល់ការសាកល្បងរួមក្នុងតំបន់។         ថ្លែងមតិអបអរសាទរមហាសន្និបាត AIPA ៣៧នេះ ប្រឹក្សាជាតិ រដ្ឋមន្ត្រីការ បរទេស និងជារដ្ឋមន្ត្រីការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា លោកស្រី Aung Suu Kyi បានឲ្យដឹងថា ដោយប្រធានបទ “AIPA រស់រវើកដើម្បីសហគមន៍អាស៊ានវឌ្ឍនភាព មួយ”​ប្រទេសម្ចាស់ផ្ទះមីយ៉ាន់ម៉ាមានបំណងថា សមាជិក AIPA នឹងបើកទូលាយកិច្ច  សហប្រតិបត្តិការនិងរួមចំណែកយ៉ាងសកម្មនៅ AIPA។        ថ្លែងមតិក្នុងកិច្ចប្រជុំលើកទី១ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖         “ទោះបីជាបានសង្កត់ធ្ងន់លើលក្ខណៈពហុបែបក្នុងអាស៊ានក្តី ប៉ុន្តែយើងត្រូវ គោរពនិន្នាការអភិវឌ្ឍន៍រួមនិងមតិភាគច្រើនរបស់សមាជិកអាស៊ាន គោរពច្បាប់អន្តរ ជាតិ កសាងនិងពង្រឹងនូវជំនឿជាក់ និងគោរពផលប្រយោជន៍រួមរបស់អាស៊ាន។ ម្យ៉ាងវិញ ទៀត យើងក៏ត្រូវការស្តែងចេញនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះ រាល់ការសាក ល្បងរួម ដូចជា ភេរវកម្ម ស្ថានភាពនៅសមុទ្រខាងកើត និងបញ្ហាក្តៅ គគុកមួយចំនួន ទៀតផងដែរ”៕

More