មហោស្រពទេសចរណ៍ភូមិរបរប្រពៃណីហាណូយ-វៀតណាមឆ្នាំ២០១៦
30/09/2016 09:00
(VOVworld)-បានបើកនាយប់ថ្ងៃទី២៩កញ្ញា មហោស្រពទេសចរណ៍ភូមិរបរប្រពៃណី ហាណូយ-វៀតណាមឆ្នាំ២០១៦ដោយមានស្តង់ទំនិញជាង២៥០

ទិដ្ឋភាពនៃពិធីបើកមហោស្រពទេសចរណ៍ភូមិរបរប្រពៃណីហាណូយ-វៀតណាមឆ្នាំ២០១៦ (VOVworld)-បានបើកនាយប់ថ្ងៃទី២៩កញ្ញា មហោស្រពទេសចរណ៍ភូមិរបរប្រពៃណី ហាណូយ-វៀតណាមឆ្នាំ២០១៦ដោយមានស្តង់ទំនិញជាង២៥០ មកពីភូមិរបរនិង អង្គភាពអាជីវកម្មផលិតទំនិញសិប្បកម្មប្រពៃណីដូចជា ខ្មុកម្រាក់ Ha Thai ប៉ាក់ Quat Dong ចាក់សំរិទ្ធិ Ngu Xa។ ចំណុចលេចធ្លោក្នុងមហោស្រពលើកនេះ គឺ បានបង្ហាញ ឡើងវិញបរិយាកាសភូមិសូត្រ Van Phuc និងភូមិគ្រឿងភាជន៍ Bat Trang និងកន្លែង តាំងពិព័រណ៍រូបថត ឯកសាររបស់ភូមិរបរប្រពៃណីជាច្រើនទៀត។ សិប្បករ ឆ្នើម Duc Khoa ប្រធានសាមាគមប៉ាក់ក្រណាត់ទីក្រុងហាណូយដែលចូលរួមមហោស្រព លើក នេះបានឲ្យដឹងថា៖ “មហោស្រពនេះត្រូវបានបើកជារៀងរាល់ឆ្នាំសម្រាប់ភូមិរបរទាំងអស់ មកតាំង បង្ហាញ ឧទ្ទេសនាមផលិតផលរបស់ខ្លួន។ តាមរយៈមហោស្រពនេះ យើងខ្ញុំក៏រក ឃើញនូវការពេញនិយមរបស់អតិថិជន និងស្វែងរកបានដៃគូ សម្រាប់បើកទូលាយ ការងារឲ្យភូមិរបររបស់ខ្លួន ”។ មហោស្រពនេះនឹងបានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២តុលានៅមជ្ឈមណ្ឌល បរមរាជវាំង Thang Long ហាណូយ៕
Related
More




