មហោស្រពកីឡានិស្សិតវៀតណាមនៅទីក្រុងម៉ូស្គូ-សហព័ន្ធរុស្ស៊ី
02/05/2015 08:23
Vovworld-នាថ្ងៃទី១ឧសភា គណៈកម្មការកម្មាភិបាលសម្ព័ន្ធ យុវជនវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំ

មហោស្រពកីឡានិស្សិតវៀតណាមនៅទីក្រុងម៉ូស្គូ-សហព័ន្ធរុស្ស៊ី (VOV) Vovworld-នាថ្ងៃទី១ឧសភា គណៈកម្មការកម្មាភិបាលសម្ព័ន្ធយុវជនវៀតណាម ប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំពិធីប្រារព្ធមហោស្រពកីឡានិស្សិតវៀតណាមនៅ ក្រុងម៉ូស្គូដោយមានការចូលរួមរបស់កីឡាករកីឡាការិនីជាង៦០០នាក់មកពី មហាវិទ្យាល័យជាង២៣នៅក្នុងនិងក្រៅក្រុងម៉ូស្គូ។ ថ្លែងមតិនៅពិធីប្រារព្ធនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son បានលើក ដម្កើងស្មារតីសកម្មរបស់និស្សិតយុវជនដែលបានចូលរួមមហោស្រពកីឡា។ “ខ្ញុំឃើញថាប្អូនៗទាំងអស់មានការប្តេជ្ញាខ្ពស់ខ្លាំងក្លាពីព្រោះយើងកំពុងរួមជាមួយ ប្រជាជនទូទាំងប្រទេសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាព ប្រទេសជាតិវៀតណាម រួមជាមួយមិត្តរុស្ស៊ីរំលឹកខួបលើកទី៧០នៃទិវាជ័យជំនះ លើលិទ្ធិហ្វាកស៊ីត។ ស្មារតីរបស់យើងគឺលេងល្អ លេងដើម្បីសាមគ្គី លេងដើម្បី រៀនសូត្រ៕”
Related





