មហោស្រពផ្កាឈូក Dong Thap ដោយប្រធានបទ”ប្រលឹងផ្កាឈូក”
01/09/2017 09:50
(VOVWORLD) -នាព្រឹកថ្ងៃទី១កញ្ញា ជាលើកដំបូង គណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានរៀបចំមហោស្រពផ្កាឈូក Dong Thap ដោយប្រធានបទ៖” ប្រលឹងផ្កាឈូក” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ (ថ្ងៃទី២កញ្ញា)។

មហោស្រពផ្កាឈូក Dong Thap ដោយប្រធានបទ”ប្រលឹងផ្កាឈូក” នាព្រឹកថ្ងៃទី១កញ្ញា ជាលើកដំបូង គណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានរៀបចំមហោស្រពផ្កាឈូក Dong Thap ដោយប្រធានបទ៖” ប្រលឹងផ្កាឈូក” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ (ថ្ងៃទី២កញ្ញា)។ នេះជាឱកាសមួយដើម្បីឧទ្ទេសនាមអំពីរូបភាព អត្តសញ្ញាណពិសេសដោយឡែករបស់ខេត្ត Dong Thap ចំពោះមិត្តភក្តិជាតិនិងអន្តរជាតិ រួមចំណែកអំពាវនាវវិនិយោគ កសាងរូបភាព Dong Thap -តំបន់ដីផ្កាឈូក។ លោក Nguyen Ngoc Thuong ប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dong Thap បានអោយដឹងថា៖ “ មហោស្រពផ្កាឈូកលើកនេះ បានរៀបចំឡើងក្នុងបរិវេណធំទូលាយ ដោយមានសកម្មភាពសំខាន់ចំនួនពីរគឺតាំងពិព័រណ៌ សម្របខ្លួន និងបណ្ដាសកម្មភាពទាក់ទាញការចូលរួមរបស់ភ្ញៀវទស្សនា។ អាចនិយាយបានថា ដើមឈូកបានផ្សាភ្ជាប់ជាមួយ Dong Thap ពីធម្មជាតិ ក្នុងបណ្ដាសកម្មភាពសង្គម។” មហោស្រពផ្កាឈូក Dong Thap ក៏ជាឱកាសមួយដើម្បីបណ្ដាអង្គការ បុគ្គល ផ្តល់មតិបង្កើតអាជីព នាំមកនូវដំណោះស្រាយលើកកំពស់តំលៃខាងសេដ្ឋកិច្ចសំរាប់ដើមឈូក ជំរុញការអភិវឌ្ឍន៍និរន្តភាពរបស់ផ្នែកទំនិញនេះ នាពេលខាងមុខ៕
Related
More




