មហោស្រពផ្លែនិងស្រាទំពាំងបាយជូ-Ninh Thuan ២០១៦បានបើកដ៏ឧឡារិក
30/09/2016 08:57
(VOVworld)-មហោស្រពផ្លែនិងស្រាទំពាំងបាយជូ-Ninh Thuan ២០១៦បានបើកនា យប់ថ្ងៃទី២៩កញ្ញានៅខេត្ត Ninh Thuan។ មហោស្រពនេះគឺសំដៅលើកដំកើងឆន្ទៈ បំណងប្រាថ្នាឆ្ពោះទៅមុខរបស់ប្រជាជននៅខេត្ត Ninh Thuan
ទិដ្ឋភាពនៃពិធីបើកមហោស្រពផ្លែនិងស្រាទំពាំងបាយជូ-Ninh Thuan ២០១៦ (VOVworld)-មហោស្រពផ្លែនិងស្រាទំពាំងបាយជូ-Ninh Thuan ២០១៦បានបើកនា យប់ថ្ងៃទី២៩កញ្ញានៅខេត្ត Ninh Thuan។ មហោស្រពនេះគឺសំដៅលើកដំកើងឆន្ទៈ បំណងប្រាថ្នាឆ្ពោះទៅមុខរបស់ប្រជាជននៅខេត្ត Ninh Thuan ព្រមទាំងលើកស្ទួយ នូវតម្លៃសេដ្ឋកិច្ចដែលដើមទំពាំងបាយជូនេះនាំមកសម្រាប់តំបន់និងតប់ស្នងសង់ គុណ ចំពោះអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង អង្គភាពអាជីវកម្មនិងប្រជាកសិករចំពោះ បុព្វហេតុ អភិវឌ្ឍន៍ទំពាំងបាយជូនៅខេត្ត Ninh Thuan នាពេលកន្លងទៅ។ ចូលរួម ក្នុងពិធី លោក Nguyen Truong Lang ប្រជាជនដាំទំពាំងបាយជូមួយរូបនៅទីក្រុង Phan Rang – Thap Cham បានឲ្យដឹងថា៖ “ក្នុងឱកាសនៃមហោស្រពផ្លែនិងស្រាទំពាំងបាយជូថ្ងៃនេះ ប្រជាជន Ninh Thuan មានមោទនភាពណាស់ ដែលប្តេជ្ញាវិនិយោគឲ្យមុខទំនិញនេះកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ ទៅមួយថ្ងៃ។ មានថ្ងៃណាមួយ ទំពាំងបាយជូ Ninh Thuan នឹងល្បីឈ្មោះលើគ្រប់ទិសទី ទាំងជាតិនិងអន្តរជាតិ។ យើងខ្ញុំនឹងខំប្រឹងប្រែងវិនិយោគធ្វើផលិតកម្មសំដៅនាំផ្លៃទំ ពាំងបាយជូរស់ជាតិផ្អែមឆ្ងាញ់នេះទៅដល់មនុស្សគ្រប់រូបលើទូទាំងប្រទេស”៕
Related
More




