មហោស្រពសមុទ្រ Nha Trang-Khanh Hoa ឆ្នាំ២០១៧បានបើកនៅទីក្រុង Nha Trang
11/06/2017 08:43
(VOVWORLD) -នាយប់ថ្ងៃទី១១មិថុនា នៅទីក្រុង Nha Tranh ខេត្ត Khanh Hoa បានប្រារព្ធពិធី បើកមហោស្រពសមុទ្រ Nha Trang ឆ្នាំ២០១៧។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១រហូត ដល់ថ្ងៃទី១៣មិថុនា មហោស្រពសមុទ្រ Nha Trang ២០១៧ ក្រោមប្រធានបទ “បើក ទូលាយរង្វង់ដៃមិត្តភក្តិ” នឹងមានសកម្មភាពវប្បធម៌ ទេសចរណ៍ សិក្ខសាលានិង ការ តាំងពិព័រណ៍ជាង៥០។ នេះជាឱកាសសម្រាប់ខេត្ត Khanh Hoa ឧទ្ទេសនាមជាមួយ មិត្តភក្តិជាតិនិងអន្តរជាតិនូវទួរទេសចរណ៍ដ៏វិសេសវិសាលនៅតំបន់ក៏ដូចជាលក្ខណៈប្រពៃណីនិងទំនើបរបស់ Nha Trang – Khanh Hoa។ អញ្ជើញថ្លែងមតិនៅទី នេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “យើងនាំគ្នាតភ្ជាប់រង្វង់ដៃ ផ្តល់មកឲ្យគ្នាភាពកក់ក្តៅ។ យើងទាំងអស់គ្នារួមដៃ តាមរយៈសកម្មភាពជាក់ស្តែង ដូចជាប្រមូលសំរាម បញ្ចេញស្នាមញញឹម ដើម្បី ទីក្រុង Nha Trang ដើម្បីខេត្ត Khanh Hoa និងដើម្បីវៀតណាមកាន់តែស្រស់ស្អាត បំព្រង កាន់តែទាក់ទាញ និងកាន់តែរាក់ទាក់រួសរាយជាង។ ដើម្បីភ្ញៀវទេសចរនិង មិត្តភក្តិនៅដិតជាប់នូវមនោសញ្ចេតនាយ៉ាងល្អប្រសើរអំពីទឹកដីនិងមនុស្សវៀត ណាម”៕
Related
More




