VOV WorldVOV World
ម៉ិចស៊ីកូកោតសរសើរសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ប្ដូរថ្មី
08/07/2014 10:28
(VOVworld) - ក្នុងឱកាសបញ្ចប់បេសកកម្មការងារនៅ ម៉ិចស៊ីកូ នាថ្ងៃទី៧ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅម៉ិចស៊ីកូលោក Le Thanh Tung បានមកជួប ជំរាបលាប្រធានរដ្ឋសភាជាន់ខ្ពស់ម៉ិចស៊ីកូលោក Raul Cervantes Andrade។
ម៉ិចស៊ីកូកោតសរសើរសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ប្ដូរថ្មី
(VOVworld) - ក្នុងឱកាសបញ្ចប់បេសកកម្មការងារនៅម៉ិចស៊ីកូ នាថ្ងៃទី៧ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិចស៊ីកូលោក Le Thanh Tung បានមកជួបជំរាបលា ប្រធានរដ្ឋសភាជាន់ខ្ពស់ម៉ិចស៊ីកូលោក Raul Cervantes Andrade។នៅជំនួបនេះ លោក Le Thanh Tung បានជំរាបជាមួយលោក Raul Cervantes Andrade អំពីភាពតានតឹងនា បច្ចុប្បន្ននៅសមុទ្រខាងកើត​ តាំងពីពេលដែលចិនដាក់ស្ថានីយ៍ Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត ណាម ព្រមទាំងអះអាងទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមគឺជាអនុវត្តរាល់ សន្តិវិធី ដែលសមស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពី ច្បាប់សមុទ្រ១៩៨២ ដើម្បីដោះស្រាយជំលោះ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព នៅតំបន់និងលើពិភពលោក។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិចស៊ីកូលោក Le Thanh Tung (រូបថត៖TTXVN) រីឯខ្លួនវិញ លោក Raul Cervantes Andrade បានសង្កត់ធ្ងន់ថាម៉ិចស៊ីកូវាយតំលៃខ្ពស់ និងកោតសរសើរបណ្ដាសមិទ្ធិផលដ៏ធំធេងដែលវៀតណាមទទួលបានក្នុងកិច្ចការ ផ្លាស់ប្ដូរថ្មីក្នុងអំឡុង២០ឆ្នាំកន្លងទៅ។លោក បានសង្កត់ធ្ងន់ថា វៀតណាមនិងចិន ចាំបាច់ត្រូវរក្សាស្ថានភាពដើមនៅតំបន់សមុទ្រនេះ មិនទុកឲ្យភាពតានតឹងកើនឡើង តទៅទៀត និងឆាប់ដោះស្រាយបញ្ហានេះតាមរយៈជំនួបសន្ទនាសន្តិភាព ដោយ ឈរលើការគោរពអធិបតេយ្យភាព ឯករាជ្យជាតិ សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក៕

More