មិនអាចកំណត់បានវាសនារបស់ចំណាប់ខ្មាំងជប៉ុននិងJordan
31/01/2015 09:27
(VOVworld)- ជប៉ុននិងJordanកំពុងរង់ចាំក្នុងក្តីបារម្ភអំពី វាសនារបស់បុរសពីរនាក់ ដែល បានចាត់ទុកថា ត្រូវពួក ឧទ្ទាម IS

មិនអាចកំណត់បានវាសនារបស់ចំណាប់ខ្មាំងជប៉ុននិងJordan (Reuters) (VOVworld)- ជប៉ុននិងJordanកំពុងរង់ចាំក្នុងក្តីបារម្ភអំពីវាសនារបស់បុរសពីរនាក់ ដែល បានចាត់ទុកថា ត្រូវពួកឧទ្ទាម IS ចាប់ឃុំខ្លួន ខណៈពេលដែល IS កំពុងមាន សភាពការណ៍ សៀមស្ងាត់។ ក្នុងសេចក្តីប្រកាស១ អ្នកនាំពាក្យក្រសួងការពារជាតិ Jordan លោក Mamdouh al-Ameri បានអះអាងថា “ក្នុងករណីមានបំរ៉ែបំរួលណាមួយ នឹងផ្តល់ព័ត៌មានមួយរំពេច”។ មុនោះនាថ្ងៃទី២៩មករា រដ្ឋាភិបាល Jordan បានប្រកាស ថា នឹងមិនដោះលេង Sajida al- Rishawi ទណ្ឌិតស្តី្រអ៊ីរ៉ាក់១នាក់ដែលត្រូវផ្តន្ទាទោស ដោយករណី វាយប្រហារគ្រប់បែកអត្ថឃាតនា ឆ្នាំ ២០០៥ ប្រសិនបើគ្មានភស្តតាង បញ្ជាក់ថា អ្នកបើកបររបស់ប្រទេសនេះ Maaz al- Kassabeh នៅរស់។ ក្នុងពេលជាមួយ គ្នានោះ មជ្ឈដ្ឋានមន្ត្រីជប៉ុននៅស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ត្រៀមខ្លួនជាស្រេច ចំពោះបំរ៉ែបំរួលដែកអាចកើតមានឡើង៕
Related
More




