មជ្ឈដ្ឋានប្រតិភូបោះឆ្នោតលោក Donald Trump ធ្វើជាប្រធានាធិបតីអាមេរិកជាផ្លូវការ
20/12/2016 06:59
(VOVworld) – នាថ្ងៃទី ១៩ ធ្នូ បណ្ដាប្រតិភូរបស់អាមេរិក បានសម្រេចការបោះ ឆ្នោតមានចរិតលក្ខណៈចាប់បង្ខំ ដើម្បីជ្រើសរើសជាផ្លូវការបេក្ខជននៃគណៈបក្ស សាធា រណៈរដ្ឋ លោក Donald Trump ធ្វើជាប្រធានាធិបតីទី ៤៥ របស់ប្រទេស នេះ ក្នុងពេលដែល លោក Mike Pence នឹងត្រូវបានជ្រើសតាំងធ្វើជាអនុប្រធា នាធិបតីក្នុង គណៈរដ្ឋមន្ត្រីខាងមុខផងដែរ។

មជ្ឈដ្ឋានប្រតិភូបោះឆ្នោតលោក Donald Trump ធ្វើជាប្រធានាធិបតីអាមេរិកជាផ្លូវការ (VNA) (VOVworld) – នាថ្ងៃទី ១៩ ធ្នូ បណ្ដាប្រតិភូរបស់អាមេរិកបានសម្រេចការបោះ ឆ្នោតមានចរិតលក្ខណៈចាប់បង្ខំដើម្បីជ្រើសរើសជាផ្លូវការបេក្ខជននៃគណៈបក្ស សាធារណៈរដ្ឋ លោក Donald Trump ធ្វើជាប្រធានាធិបតីទី ៤៥ របស់ប្រទេស នេះ ក្នុងពេលដែល លោក Mike Pence នឹងត្រូវបានជ្រើសតាំងធ្វើជាអនុប្រធានាធិប តីក្នុងគណៈរដ្ឋមន្ត្រីខាងមុខផងដែរ។ ទីភ្នាក់ងារសារព័ត៌មាននិងកាណាល់ ទូរ ទស្សន៍ធំៗនៅអាមេរិកបានផ្សាយព័ត៌មានថា៖ ក្នុងការបោះឆ្នោតនាថ្ងៃទី ១៩ធ្នូ មានប្រតិភូយ៉ាងហោចណាស់ចំនួន ៤ នាក់របស់គណៈបក្សប្រជាធិបតេយ្យមិន បោះឆ្នោតសំរាប់បេក្ខជន Hillary Clinton ទេ ហើយប្រតិភូចំនួន ២ រូបបានមិន លៃទុកសម្លេងគាំទ្ររបស់ខ្លួនសំរាប់លោក Donald Trump នៅឡើយ។ ប៉ុន្តែ បេក្ខ ជន Donald Trump ដណ្តើមបានសម្លេងគាំទ្ររបស់ប្រតិភូចំនួន ២៧០ តាម រដ្ឋធម្មនុញ្ញ ហើយឈ្នះក្នុងការបោះឆ្នោត។ សម្លេងគាំទ្ររបស់ប្រតិភូចុងក្រោយ ដែលលោក Donald Trump ទទួលបានក្នុងការបោះឆ្នោតឆ្នាំនេះគឺ ៣០៤ ក្នុង ពេលនោះ លោកស្រី Hillary Clinton ទទួលបានសម្លេងគាំទ្រចំនួន ២២៨ តែ បណ្តោះ។ រដ្ឋសភាអាមេរិកនឹងដំណើរកិច្ចប្រជុំពេញអង្គនាថ្ងៃទី ៦ មករា ឆ្នាំ ២០១៧ ដើម្បីពិនិត្យសន្លឹកឆ្នោតនៃប្រតិភូក្រោមការឃ្លាំមើលរបស់អនុប្រធា នាធិ បតី លោក Joe Biden៕
Related




