VOV WorldVOV World
មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រនិងរម្មណីដ្ឋានបានទាក់ទាញភ្ញៀវទេសចរណ៍ក្នុងឱកាសទិវាបុណ្យ
01/05/2015 09:05
Vovworld-ភ្ញៀវទេសចរណ៍ជាង៦ពាន់នាក់បានមកទស្សនា សារមន្ទី​ភ័ស្តុតាង​សង្គ្រាម​ទីក្រុងហូជីមិញក្នុងអំឡុង២ថ្ងៃ កន្លងមក។
មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រនិងរម្មណីដ្ឋានបានទាក់ទាញភ្ញៀវទេសចរណ៍ក្នុងឱកាសទិវាបុណ្យ
ភ្ញៀវទេសចរណ៍ជាង៦ពាន់នាក់បានមកទស្សនាសារមន្ទីភ័ស្តុតាងសង្គ្រាមទីក្រុងហូជីមិញក្នុងអំឡុង២ថ្ងៃកន្លងមក (VOV)         Vovworld-ភ្ញៀវទេសចរណ៍ជាង៦ពាន់នាក់បានមកទស្សនាសារមន្ទី​ភ័ស្តុតាង​ សង្គ្រាម​ទីក្រុងហូជីមិញក្នុងអំឡុង២ថ្ងៃកន្លងមក។ រាល់វត្ថុតាងឯកសារ​នៅទីនេះ បាន​ជួយឲ្យភ្ញៀវទស្សនាយល់បន្ថែមអំពីភាពឃោឃៅនិងសាហាវនៃសង្គ្រាមដែល ​បណ្ដាលឡើងចំពោះប្រជាជនវៀតណាម។         តាមគណៈកម្មការគ្រប់គ្រងមណ្ឌលផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap បានឲ្យដឹងថា ក្នុងអំឡុង៣ថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩មេសាបានមាន​មនុស្ស៧ ​ម៉ឺន​នាក់មកគោរពវិញ្ញាណក្ខ័ន្ធនៅផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅដំបន់ Vung Chua-Dao Yen នៃឃុំ Quang Dong ស្រុក Quang Trach ខេត្ត Quang Binh។         ក្នុងឱកាសបុណ្យទី៣០មេសានិងទី១ឧសភាឆ្នាំនេះ ជារៀងរាល់ថ្ងៃទីក្រុង Hoi An ខេត្ត Quang Nam បានទទួលភ្ញៀវទេសចរណ៍ជាង១ម៉ឺននាក់មក​ទស្សនា កើនជិត ​២៥%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ចាប់ពីថ្ងៃទី​២ឧសភា ទីក្រុង Hoi An បានបញ្ជូលផលិតផលទេសចរណ៍ថ្មីមួយគឺរាត្រី Cu Lao បំរើឲ្យភ្ញៀវ​ទេសចរណ៍​ នារាត្រីថ្ងៃសៅរ៍ជារៀងរាល់សប្ដាហ៍៕

More