VOV WorldVOV World
មនុស្សចំនួនជាង៥០នាក់ត្រូវស្លាប់នឹងរងរបួសដោយសារការវាយប្រហារហឹង្សានៅអ៊ីរ៉ាក់
09/08/2012 05:13
VOV- បណ្តាការវាយប្រហារហឹង្សាសំដៅទៅលើជន ឥស្លាមនិកាយ Shiite នឹង គ្រួសារមេធាវី​១នៅអ៊ីរ៉ាក់​ កាលពីថ្ងៃទី​៨សីហា ​បានធ្វើឲ្យមនុស្សចំនួនជាង​៥០ នាក់ត្រូវ ស្លាប់នឹងរងរបូស។
មនុស្សចំនួនជាង៥០នាក់ត្រូវស្លាប់នឹងរងរបួសដោយសារការវាយប្រហារហឹង្សានៅអ៊ីរ៉ាក់
ទីកន្លែងកើតហេតុនៃការផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់​ (រូបថត៖Internet) VOV-  បណ្តាការវាយប្រហារហឹង្សាសំដៅទៅលើជនឥស្លាមនិកាយ Shiite នឹង  គ្រួសារមេធាវី​១នៅអ៊ីរ៉ាក់​កាលពីថ្ងៃទី​៨សីហា ​បានធ្វើឲ្យមនុស្សចំនួនជាង​៥០នាក់ ត្រូវ ស្លាប់នឹងរងរបូស។  នាយប់ថ្ងៃទី​៨​សីហា ​រថយន្តមានដាក់គ្រាប់បែក​១គ្រឿង បានបំផ្ទុះ សំដៅទៅលើក្រុមជនឥស្លាមនិកាយស៊ីអ៊ីត​ ដែលកំពុងចូលរួមពិធីសូតធម៏ នៅភូមិ   Al-Tanmiyh  ​មានចម្ងាយពីរដ្ឋធានី  Baghdad ​៥០​គីឡូម៉ែត​ប៉ែកខាងអាគ្នេយ្យ​ ធ្វើឲ្យមនុស្ស ចំនួន​១៣នាក់ត្រូវស្លាប់​នឹង៣០នាក់ផ្សេងទៀតត្រូវរងរបួស។មុននោះ នៅទីរួមស្រុក   Baiji ស្ថិតនៅចម្ងាយពីរដ្ឋធានី  Baghdad ​២០០​គីឡូម៉ែត​ប៉ែកខាងត្បូង​​ពូកជនប្រដាប់អាវុធ​១ក្រុម បាន សម្រុកចូល​ផ្ទះរបស់មេធាវី១ បាញ់សម្លាប់ប្តីប្រពន្ធ លោក​ កូនប្រុសគេចំនួន៥​នាក់នឹងញាតិសន្តាន​​១រូបផ្សេងទៀត។ បណ្តាការវាយ ប្រហារហឹង្សានេះកើតមានឡើងក្រោយពីអង្គការ ភេរវកម្ម AlQaeda​ប្រកាសបំផុស យុទ្ធនាការវាយប្រហារថ្មី១សំដៅទៅលើបណ្តាមេធាវី​ នឹង វាយដណ្តើម យកវិញ តំបន់ដែនដី​១ចំនួននៅអ៊ីរ៉ាក់៕