VOV WorldVOV World
នាំទំនាក់ទំនងការពារប្រទេសវៀតណាម-អ៊ុក្រែន អភិវឌ្ឍន៍ឲ្យស័ក្តសមនឹងសក្តានុភាព
13/09/2012 11:26
នារសៀលថ្ងៃទី ១៣ កញ្ញា នៅវិមានប្រធានប្រធានរដ្ឋ វៀតណាម Truong Tan Sang បានជួបសន្ទនាជាមួយ រដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich ដែលកំពុងមានដំណើរទស្សនកិច្ចនិង បំពេញការងារនៅវៀតណាម។
នាំទំនាក់ទំនងការពារប្រទេសវៀតណាម-អ៊ុក្រែន អភិវឌ្ឍន៍ឲ្យស័ក្តសមនឹងសក្តានុភាព
នារសៀលថ្ងៃទី ១៣ កញ្ញា នៅវិមានប្រធាន ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ ក្នុងជំនួបនេះ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏ ចីរភាពរបស់ អ៊ុយក្រែន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងសប្បាយរីករាយឃើញថា៖ ទំនាក់ទំនងសហ ប្រតិបត្តិការរវាងប្រទេសទាំង ២ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ពីមួយថ្ងៃទៅ មួយថ្ងៃ។ ប្រធានរដ្ឋវៀតណាមានគោលបំណងថា៖ ដោយឈរលើ គ្រឹះស្ថានល្អ ប្រសើនេះ ភាគីទាំង ២ នឹងធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការមានសកម្មភាពជាក់ ស្តែងនិងមានប្រសិទ្ធភាពថែមទៀត ពិសេសគឺលើវិស័យសន្តិសុខ ការពារប្រទេស។ រដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich បានជូនដំណឹងជាមួយ លោក Truong Tan Sang អំពីលទ្ធផលនៃការចរចាររវាងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម និងអ៊ុយក្រែនដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃដ៏ដែលនិងសង្កត់ធ្ងន់ទៅលើកិច្ចសហ ប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសយោធារវាងប្រទេសទាំង ២។ នេះគឺជាមូលដ្ឋានសំខាន់ដើម្បីជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ ក្នុងរយៈពាលខាងមុខ៕ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich (Image: Vietnamplus)