នាវាយុវជនអាស៊ី-អាគ្នេយ៍-ជប៉ុនចាកចេញពីវៀតណាម (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ២១ វិច្ឆិកា ពិធីចាប់ផ្តើមដំណើរការរបស់នាវា​
យុវជនអាស៊ី-អាគ្នេយ៍-អាស៊ានឆ្នាំ ២០១៥ Nippon Maru បានប្រព្រឹត្តទៅនៅ
កំពង់ផែរ Cat Lai​ (ភាគខាងត្បូងវៀតណាម) ដោយមានការចូលរួមរបស់យុវជន
ទីក្រុងហូជីមិញ (វៀតណាម) រាប់ពាន់នាក់។ តំណាងមកពីជប៉ុននិងប្រទេស
អាស៊ាននានាចំនួន ៣២៩ នាក់បានចូលរួមការជួបប្រាស្រ័យវប្បធម៌ចាប់ពី
ថ្ងៃទី ១៧ ដល់ទី ២១ វិច្ឆិកា។ លោក Worachoat តំណាងមកពីប្រទេសថៃបាន
ឲ្យដឹង ថា៖

«វៀតណាមគឺជាទីកន្លែងដែលខ្ញុំចូលចិត្តជាងគេ។ មនុស្សវៀតណាមស្លូតបូត
និង រស់រាយរាក់ទាក់ជាមួយភ្ញៀវ។ មុខម្ហូបអាហាររបស់វៀតណាមឈ្ងួយឆ្ងាញ់
ណាស់។ គិតរហូតដល់សព្វថ្ងៃ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍បានមកកាន់
រៀតណាមចំនួន ១៤ លើក»