VOV WorldVOV World
នាយក រដ្ឋមន្ត្រី Nguyen Tan Dung អញ្ចើញចូលរួមសន្និសីទកំពូលអាស៊ី -អឺរ៉ូបលើកទី​៩​នៅឡាវ
05/11/2012 08:55
(VOV)_ដោយប្រធានបទ ៖ “មិត្តភក្តិដើម្បីសន្តិភាព-ដៃគូដើម្បីភាព​សម្បូ​រុង រឿង” ​សន្និសីទកំពូល អាស៊ី -អឺរ៉ូប លើកទី​ ៩​ត្រូវបានបើកជាផ្លូវការ នាថ្ងៃទី ៥វិច្ឆិកា នៅទីក្រុងវៀងច័ន្ទ (ឡាវ)។
នាយក រដ្ឋមន្ត្រី Nguyen Tan Dung អញ្ចើញចូលរួមសន្និសីទកំពូលអាស៊ី -អឺរ៉ូបលើកទី​៩​នៅឡាវ
          (VOV)_ដោយប្រធានបទ ៖ “មិត្តភក្តិដើម្បីសន្តិភាព-ដៃគូដើម្បីភាព​សម្បូ​រុង រឿង” ​សន្និសីទកំពូល  អាស៊ី -អឺរ៉ូប លើកទី​ ៩​ត្រូវបានបើកជាផ្លូវការ នាថ្ងៃទី ៥វិច្ឆិកា  នៅទីក្រុងវៀងច័ន្ទ (ឡាវ)។ ចូលរួម​សន្និសីទកំពូល ASEM 9 ជាមួយស្មារតិសកម្ម  ម្ជាស់ការ និងមាន​ការទទួល​ខុសត្រូវ គណះប្រតិភូវៀតណាម ដឹកនាំដោយ នាយក រដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ បណ្ដាអ្នកប្រមុខរដ្ឋ រដ្ឋាភិបាលប្រទេសជា សមាជិក​ គណះ​កម្មាធិការទ្វីបអឺរ៉ូប និងលេខាធិការដ្ឋានអាស៊ាន បានដំណើការចរ ចារ ​ពិភាក្សា វិភាគ ចែករំលែក កំណត់ទិសដៅ  ​និងឯកភាពរាល់ដំណោះ​ស្រាយ​ មានចរិតលក្ខណះយុទ្ធសាស្ត្រ សំដៅដោះស្រាយរាល់បញ្ហាដែល​កំពុងលេចចេញ។ នោះគឺជាបណ្ដាបញ្ហាទទួលបានការយកចិត្តទុកដាក់​ជាច្រើនរបស់ប្រទេសជាសមា ជិកនានា  ពិសេសគឺ បញ្ហាស្ដាសេដ្ឋកិច្ចឡើង​វិញ រក្សារសន្តិភាព សន្តិសុខ ស្ថិរភាព  កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍របស់ ASEM ក្នុងអនាគត។           មុននោះ នារសៀលថ្ងៃទី ៤ វិច្ឆិកា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួប សម្ដែងការគួសម អគ្គលេខា និងជាប្រធានរដ្ឋឡាវ Choumaly Saya​sone ​នៅវិមាន ប្រធាន។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung និង អគ្គលេខា និងជាប្រធាន រដ្ឋឡាវ Choumaly Sayasone បានវាយតំលៃខ្ពស់​ចំពោះ​ការរៀបចំសកម្មភាពក្នុងឆ្នាំ សាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ​២០១២ ប្រកបដោយជោគជ័យ  និងអះអាង នូវសារសំខាន់នៃទំនាក់ទំនង​ពិសេសវៀតណាម-ឡាវ បង្កើនមនសិការបស់ប្រជា ជននៃប្រទេស ទាំងពីរ ​ពិសេសគឺជំនាន់វ័យក្មេង អំពីប្រវត្តិ​សាស្ត្រ​ទំនាក់ទំនងមិត្តភាព  ប្រពៃណី ស្និទ្ធស្នាល សាមគ្គីភាពពិសេស ​និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាងប្រទេសទាំងពីរ។ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច នាយករដ្ឋមន្ត្រី ​Nguyen Tan  Dung បានអោយដឹងថា៖ នឹងបញ្ជាណែនាំយ៉ាងម៉ត់ចត់ ​ដើម្បី​ខេត្ត ទីក្រុង​ សម្ព័ន្ធក្រុម ហ៊ុន សេដ្ឋកិច្ច និងអង្គភាពអាជីវកម្មរដ្ឋនានា ​បង្កើន​ថែមទៀត បណ្ដាសកម្មភាព​សហ ប្រតិបត្តិការ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និង​វិនិ​យោគ​ជាមួយឡាវ។   អគ្គលេខា និងជាប្រ ធានរដ្ឋឡាវ  Choumaly Saya​sone​ ​ក៏បានអះអាងថា៖​នឹងបន្ត​បង្កលក្ខណះងាយស្រួល​  ដើម្បី​ជំរុញ​ល្បឿន ធានាគុណភាព ប្រសិទ្ធភាពនៃបណ្ដាគំរោងការដែលបាន ព្រម ព្រៀ ង រវាងវៀតណាម និងឡាវ។       នៅខាងក្រៅសន្និសីទជាន់ខ្ពស់ ASEAM 9 ដែលកំពុងប្រព្រឹ្តទៅនៅរដ្ឋធានី វៀងច័ន្ទ ឡាវ នាថ្ងៃដ៏ដែល​នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បាន មានជំនួបជួប ប្រាស្រ័យទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទសជាសមាជិក ASEM ដែលកំពុង ចូលរួមASEM 9។         ក្នុងការជួបជាមួយប្រធានាធិបតីបារំាង Francois Hollande ថ្នាក់ដឹកនាំ​នៃ ប្រទេសទាំងពីរឯកភាពគ្នា ជម្រុញរាល់គំរោងការណ៌លើវិស័យជាច្រើន។ ភាគី តាំងពីរក៏បានផ្លាស់ប្តូរលើកទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីផងដែរ។         ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី Nguyen Tan Dung ជាមួយប្រធានាធិបតី ឥណ្ឌូ នេស៊ី Susilo Bambang Yudhoyono ថ្នាក់ដឹកនាំនៃភាគីទាំងពីរអះអាងថានឹងបន្តរក្សា រាល់ដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ តាមនោះ ជម្រុញសន្ទុះអភិវឌ្ឍន៌យ៉ាងល្អប្រសើដូចសព្វថ្ងៃ។         ក៏ក្នុងថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបជាមួយ នាយករដ្ឋមន្រ្តីអ៊ីតាលី និងរដ្ឋមន្រ្តីការបរទេសអង់គ្លេស និងជូនពរថ្នាក់ដឹកនាំ នៃ បណ្តាប្រទេស Bangladesh, Noway, ស្វិសក្នុងឱកាសប្រទេសទាំងនេះ ក្លាយ ទៅជាសមាជិកថ្មីរបស់ASEM៕ អគ្គលេខា និងជាប្រធានរដ្ឋឡាវ Choumaly Saya​sone ​ និងនាយករដ្ឋមន្ត្រី Nguyen Tan Dung ​(internet)