VOV WorldVOV World
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទស្ដីពីកិច្ច ការពារកុមារ
06/08/2018 11:32
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែសីហា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទអនឡាញ់លើទូទាំង ប្រទេសស្ដីពីដំណោះស្រាយការពារកុមារ ដោយមានការចូលរួមរបស់តំណាង ជាង១៨ពាន់នាក់នៅថ្នាក់ភូមិស្រុកប្រមាណ៦៧៥កន្លែង។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទស្ដីពីកិច្ច ការពារកុមារ
 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទ ថ្លែងមតិនៅសន្និសីទ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា វៀតណាមត្រូវការលើកស្ទួយការយល់ដឹង អំពីកិច្ចការពារកុមារ ដែល ដំបូងបង្អស់គឺស្ថាប័នមានសមត្ថកិច្ចទាំង១៧ អនុវត្តន៍ភារកិច្ចនេះ។ រួមជា មួយគ្នានោះគឺការដាក់ចេញវិធានការការពារកុមារពីការរំលោភបំពានឲ្យបានល្អជាង នាបប្រសិទ្ធភាពជាងនិងទាន់ពេលវេលាជាងមុន។         លោកនាយករដ្ឋមន្រ្តីបានលើកឡើងយ៉ាងច្បាស់ថា វៀតណាមមានប្រព័ន្ធ ច្បាប់និងរចនាសម្ព័ន្ធគ្រប់គ្រង គ្រប់គ្រាន់ដើម្បីការពារ ថែទាំនិងអប់រំកុមារ ប៉ុន្តែ កិច្ចការរពារកុមារនៅតំបន់ជាច្រើន មិនទាន់ទទួលបានការយកចិត្តទុកដាក់ យ៉ាងសក្តិសមនៅឡើយ។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីបានចេញការ បញ្ជាណែនាំថា ត្រូវចាត់ទុកការងារការពារកុមារគឺជាការងារប្រចាំថ្ងៃរបស់គ្រួសារ នីមួយៗ តំបន់នីមួយៗ និងក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់។         “កុមារដែលត្រូវបានថែទាំនឹងចេះថែទាំអ្នកផ្សេង។ កុមារដែលត្រូវបាន បង្រៀនភាពត្រឹមត្រូវនឹងចេះរស់នៅដោយស្មោះត្រង់។ កុមារដែលត្រូវបានកោត សរសើរនឹងចេះគោរពអ្នកផ្សេង។ កុមារដែលត្រូវបានលើកទឹកចិត្តនឹងជឿជាក់ទៅ លើខ្លួនឯង។ កុមារដែលត្រូវបានរស់នៅក្នុងសុភមង្គលនឹងចេះគោរពសេចក្ដី ស្រឡាញ់។ ដោយហេតុនេះ ការយកចិត្តទុកដាក់ ថែទាំ ការពារ បង្កើត បរិយាកាសរស់នៅឲ្យបានល្អនិងស្អាតស្អំ សំរាប់កុមារនោះ គឺជាភារកិច្ចយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលយូរអង្វែង”៕

More