VOV WorldVOV World
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖អាស៊ាននិងអភិវឌ្ឍន៍ក្លាយទៅជាកម្លាំងសេដ្ឋកិច្ចថ្មី
13/02/2015 09:37
(VOVworld) - នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak បានអះអាងថា អាទិភាព របស់អាស៊ានគឺធានា ថាកិច្ចសហប្រតិបតិ្តការនឹងបង្កើតឡើងនូវភាពសម្បុរ រុងរឿងនិង មានសមភាព ធ្វើឲ្យស៊ីជំរៅកិច្ចសហប្រតិ បតិ្តការខាងហិរញ្ញវត្ថុ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖អាស៊ាននិងអភិវឌ្ឍន៍ក្លាយទៅជាកម្លាំងសេដ្ឋកិច្ចថ្មី
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖Bloomberg) (VOVworld) - នាថ្ងៃទី១២ កុម្ភៈ វេទិការថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអាស៊ានបាន ប្រព្រឹត្តទៅនៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមរបស់ តំណាងជិត១ពាន់នាក់ មកពីក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុន រដ្ឋា ភិបាលនិងមជ្ឈដ្ឋាន អ្នកប្រាជ្ញនៃប្រទេសអាស៊ានទាំងឡាយ។ថ្លែងមតិនៅទី នេះ នាយករដ្ឋមន្រ្តី ម៉ាឡេស៊ីលោក Najib Razak បានអះអាងថា អាទិភាព របស់អាស៊ានគឺធានាថា កិច្ចសហប្រតិបតិ្តការនឹងបង្កើតឡើងនូវភាពសម្បុររុងរឿងនិង មានសមភាព ធ្វើ ឲ្យស៊ីជំរៅកិច្ចសហប្រតិបតិ្តការខាងហិរញ្ញវត្ថុ និងធានាឲ្យគ្រប់វិស័យរបស់ខឿន សេដ្ឋកិច្ចនានាដែលចូលរួមក្នុងសហគមន៍ អាស៊ាន។លោកបានចាត់ទុកថា អាស៊ាន១ឯកភាពខាងសេដ្ឋកិច្ចនឹងនាំមក នូវផលប្រយោជន៍សំរាប់ប្រទេស ជាសមាជិកទាំង១០ដោយការផ្លាស់ប្ដូរដោយ សេរីជាងទៀតអំពីទំនិញ សេវាកម្ម ពលករមានថ្វីដៃនិងទុន។ភាពងាយស្រួល ក្នុងដំណើរការ បែបបទ ពាណិជ្ជកម្មនិងជួយកាត់បន្ថយចំណាយនៃការធ្វើ ពាណិជ្ជកម្មគយ ធ្វើអាស៊ាន ក្លាយទៅជាទីមកដល់វិនិយោគដ៏គួរឲ្យទាក់ទាញ និងបង្កើនលក្ខណៈប្រកួត ប្រជែងក្នុងការនាំចេញ តាមនោះបង្កើតអនុភាព សេដ្ឋកិច្ចថ្មី១នៅក្នុងតំបន់៕

More