VOV WorldVOV World
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលស្នើរឲ្យដំណើរការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញ
27/05/2015 10:08
(VOVworld) - សំណើរនេះ ត្រូវបានលោក Netanyahu នាំចេញនៅជំនួបសន្ទនាជាមួយតំណាងជាន់ខ្ពស់ទទួល បន្ទុកបណ្ដាបញ្ហាសន្តិសុខនិងកិច្ចការបរទេសរបស់ សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលស្នើរឲ្យដំណើរការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖Xinhua/TTXVN) (VOVworld) - នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្នើរឲ្យ ដំណើរការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញយ៉ាងឆាប់បំផុត។សំណើរនេះ ត្រូវបានលោក Netanyahu នាំចេញនៅជំនួបសន្ទនាជាមួយតំណាងជាន់ខ្ពស់ទទួល បន្ទុកបណ្ដាបញ្ហាសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini។លោក Netanyahu បានសម្ដែងក្ដីសង្ឃឹមថានឹងទទួលបានកិច្ច ព្រមព្រៀងសន្តិភាពដ៏យូរអង្វែងជាមួយប៉ាឡេស្ទីន តាមនោះ ភាគីទាំង២ឯកភាព លើខ្សែព្រំដែនរបស់ទីប្រជុំជនហ្ស៊ីបដែលគ្រោងនឹងបញ្ចូលក្នុងដែនដីអ៊ីស្រាអែល។ប្រតិកម្មនឹងព័ត៌មានពោលខាងលើ រដ្ឋមន្រ្តីការបរទេស ប៉ាឡេស្ទីនលោក Riad al- Malki បានរិះគន់លោក Netanyahu មិនយកចិត្តទុកដាក់ដល់ការចរចារសន្តិភាពក៏ ដូចជាបញ្ចប់ការសាងសង់តំបន់ទីប្រជុំជននានានិងទទួលស្គាល់ការបង្កើតរដ្ឋ ប៉ាឡេស្ទីន។ជាមួយគ្នានោះ ប្រធានក្រុម ចរចាររបស់ប៉ាឡេស្ទីនលោក Saeb Erekat បានបដិសេធទាំងស្រុងដោយ មិនយល់ព្រមជាមួយសំណើរពោលខាងលើរបស់ អ៊ីស្រាអែលនោះឡើយ៕