នាយករដ្ឋមន្រ្តីអ៊ីស្រាអែលដាក់លក្ខ័ណ្ឌសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៉ាឡេស្ទីន
12/03/2014 08:17
(VOVworld)-នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃទី១១ មិនាបានប្រកាសថា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកBenjamin Netanyahu (រូបថតៈ TTXVN) (VOVworld)-នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃទី១១មិនា បានប្រកាសថា មិនយល់ព្រមលើរាល់កិច្ចព្រមព្រៀងណាមួយជាមួយប៉ាឡេ ស្ទីន ប្រសិនបើតំបន់ដែនដីនេះមិនទទួលស្គាល់រដ្ឋឥស្លាមអ៊ីស្រាអែលនិងបោះបង់ចោល សិទ្ធិវិលត្រឡបមកស្រុកកំណើតវិញរបស់ជនភៀសខ្លួនរបស់ជនប៉ាឡេ ស្ទីន។ ក្នុងសេចក្តីប្រកាសលើកាណាល់ផ្សាយសម្លេងជាផ្លូវការរបស់អ៊ីស្រាអែល លោក Netanyahu បានលើកច្បាស់ថា នេះជាលក្ខ័ណ្ឌសារវ័ន្ត មានអត្ថន័យស្លាប់ រស់ចំពោះ សន្តិសុខរបស់អ៊ីស្រាអែល។ លោកឲ្យដឹងថែមទៀតថា ភាគីទាំងពីរ កំពុងតែឃ្លាត ឆ្ងាយពីគោលដៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពសម្រាប់បញ្ចប់ជំលោះដែល បានអូសបន្លាយរាប់ទសវត្សកន្លងមក៕
Related




