VOV WorldVOV World
នាយករដ្ឋមន្រ្តីថៃបើកចំហលទ្ធភាពប្រើប្រាស់រដ្ឋធម្មនុញ្ញចាស់ឡើងវិញ
15/09/2015 09:49
(VOVworld) - នាយករដ្ឋមន្រ្តីថៃលោក Prayut Chanocha នាថ្ងៃទី១៤ កញ្ញា បាន ផ្តោតដល់លទ្ធភពប្រើប្រាស់ រដ្ឋធម្មនុញ្ញមុននេះឡើងវិញ រួមមានសេចក្ដីព្រាង ដែលទើបនឹងត្រូវបដិសេធទៀតផង ក្នុងករណី សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីមិនឆ្លង កាត់បាននូវការធ្វើប្រជាមតិ។
នាយករដ្ឋមន្រ្តីថៃបើកចំហលទ្ធភាពប្រើប្រាស់រដ្ឋធម្មនុញ្ញចាស់ឡើងវិញ
នាយករដ្ឋមន្រ្តីថៃលោក Prayut Chanocha (រូបថត៖AFP/TTXVN) (VOVworld) - នាយករដ្ឋមន្រ្តីថៃលោក Prayut Chanocha នាថ្ងៃទី១៤ កញ្ញា បានផ្តោត ដល់លទ្ធភពប្រើប្រាស់រដ្ឋធម្មនុញ្ញមុននេះឡើងវិញ រួមមានសេចក្ដីព្រាង ដែលទើប នឹងត្រូវបដិសេធទៀតផង ក្នុងករណីសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីមិនឆ្លង កាត់បាននូវ ការធ្វើប្រជាមតិ។ថ្លែងមតិនៅពិធីប្រារព្ធវេទិការពិភាគ្សាអំពីផែនការ អភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមលើកទី១២របស់ថៃ លោក Prayut បាននិយាយដល់លទ្ធភាពត្រួតពិនិត្យ រួមផ្សំរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧និងឆ្នាំ២០០៧ ជាមួយសេចក្ដី ព្រាងរដ្ឋធម្មនុញ្ញដែល ទើបនឹងត្រូវបដិសេធដោយក្រុមប្រឹក្សាកែទម្រង់ជាតិ ដើម្បី ចាប់បដិសន្ធិរដ្ឋធម្ម នុញ្ញថ្មី។លោក Prayut ក៏បានអះអាងថែមទៀតថា ត្រូវមាន យន្តការដូចជាគណៈ កម្មាធិការផ្សះផ្សានិងកែទម្រង់យុទ្ធសាស្ត្រជាតិ (NSRRC)។ មាត្រាស្ដីពីការបង្កើត  NSRRC នោះជាខ្លឹមសារដែលបណ្ដាលឡើងការខ្វែងគំនិត ក្នុងសេចក្ដីព្រាងរដ្ឋ ធម្មនុញ្ញដែលទើបនឹងត្រូវបដិសេធ។អ្នកឃ្លាំមើលចាត់ទុកថា នេះជាមាត្រាដែល ធានាឲ្យការធ្វើអន្តរគមន៍របស់កងទ័ពក្នុងឆាកនយោបាយ ហើយរក្សាសិទ្ធិអំណាច សំរាប់ឧត្តមសេនីយ៍នានាចូលរួមធ្វើរដ្ឋប្រហារបើទោះបីមានរដ្ឋាភិបាលថ្មីក្រោយ ការបោះឆ្នោតក្ដី៕

More