នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាម យកចិត្តទុកដាក់ពិសេសដល់ការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធខាងបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងសម្ដែងគោលបំណងថា សហគ្រាសជប៉ុននឹងជាកម្លាំងឈានមុខគេក្នុង ការអភិវឌ្ឍវិស័យទាំងនេះនៅវៀតណាម។ លោកបានឲ្យដឹងថែមទៀតថា រដ្ឋាភិបាល វៀតណាមនឹងបន្តកែទម្រង់យ៉ាងខ្លាំងក្លា ជួយសម្រួលដល់បែបបទរដ្ឋ បាល បង្កលក្ខណៈដ៏ល្អបំផុតសម្រាប់សហគ្រាស រួមដំណើរជាមួយសហគ្រាស ដើម្បីជួយឧបត្ថម្ភសហគ្រាសជប៉ុនធ្វើការវិនិយោគ អាជីវកម្មប្រកបដោយ ជោគជ័យផង និងរួមចំណែកទៅក្នុងការអភិវឌ្ឍនិងវិបុលភាពនៃប្រទេសវៀត ណាមទៀតផង។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) ទទួលជួបអគ្គនាយកធនាគារ MUFJ លោក Kanetsugu Mike (រូបថត៖ VGP)

ជួបពិភាក្សាជាមួយអគ្គនាយកធនាគារ MUFJ លោក Kanetsugu Mike នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសកម្មភាព ធ្វើអាជីវកម្មនៅវៀតណាមរបស់ MUFJ ដែលជាធនាគារធំបំផុតនៃជប៉ុន ហើយ មានគោលបំណងថា ធនាគារនេះបន្តជាស្ពានតភ្ជាប់សំខាន់មួយដើម្បីជំរុញការ បណ្ដាក់ទុនរបស់សហគ្រាសជប៉ុនចូលមកវៀតណាម។

ទិដ្ឋភាពនៃជំនួបជាមួយប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Mitsubishi លោក Takehiro Kakeuchi

នៅក្នុងជំនួបជាមួយប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Mitsubishi លោក Takehiro Kakeuchi នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យ Mitsubishi ធ្វើការស្រាវជ្រាវដើម្បីបណ្ដាក់ទុនចូលមកគម្រោងការណ៍ដោយ ទ្រង់ទ្រាយធំៗដូចជាការកសាងទីក្រុងឆ្លាតវៃនៅវៀតណាម កសាងកំពង់ផែ Lien Chieu នៅ Da Nang ជាដើម៕