នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជូនអំណោយដល់កម្មាភិបាល យុទ្ធជននៅនាយកដ្ឋានប៉ូលីសព្រហ្មទ័ណ្ឌ។ (រូបថត៖ កាសែតនគរបាល) |
អញ្ជើញចុះត្រួតពិនិត្យការងារអនុវត្តភារកិច្ច ហើយជូនពរបុណ្យតេតចំពោះ កម្មាភិបាល យុទ្ធជននៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា៖ “កម្មាភិបាលនិងយុទ្ធជនគ្រប់រូបបានជ្រួតជ្រាបស្មារតី “សន្តិសុខដោយម្ចាស់ការ” ដែលក្នុងនោះ មានការធានាសុវត្ថិភាពជាដាច់ខាតនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ដែលមិនទុកឲ្យកើតមានឧប្បត្តិហេតុណាមួយឡើយ ទោះជារឿងតូចបំផុតក៏ដោយ។ នេះជាជោគ ជ័យដ៏លេចធ្លោ។ នាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានសម្របសម្រួលជាមួយកងកម្លាំង ផ្សេងៗ ដើម្បីអនុវត្តយ៉ាងប្ដូរផ្ដាច់នូវគ្រប់វិធានការ សំដៅតស៊ូទប់ស្កាត់ បង្ក្រាបមុខ សញ្ញាប្រតិកិរិយា ក៏ដូចជាឧបាយកលប្រឆាំងរដ្ឋរបស់កម្លាំងអមិត្តផងដែរ”៕







