VOV WorldVOV World
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រអគ្គីសនី Vung Ang លេខ១
17/09/2015 10:14
(VOVworld) - នាព្រឹកថ្ងៃទី១៧ កញ្ញា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung បានអញ្ជើញចូល រួមពិធីបើកសម្ពោធរោងចក្រអគ្គីសនី Vung Ang លេខ១ នៅខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រអគ្គីសនី Vung Ang លេខ១
(VOVworld) - នាព្រឹកថ្ងៃទី១៧ កញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រអគ្គីសនី Vung Ang លេខ១ នៅ ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម។នេះជាគំរោងការណ៍ ដែលមានតំលៃវិនិ យោគសរុបជិត១,២៥ពាន់លានដុល្លាអាមេរិក និងជារោងចក្រ អគ្គីសនីធំបំផុតតាំង ពីមុនមកដែលត្រូវបានកសាងឡើងនៅវៀតណាម។ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានឲ្យដឹងថា ការដាក់រោងចក្រ អគ្គីសនី Vung Ang លេខ១ឲ្យដំ ណើរការបានអះអាងនូវគោលការណ៍ដ៏ ត្រឹមត្រូវរបស់វៀតណាមដែលលើកទឹកចិត្ត ការវិនិយោគពីបរទេសប៉ុន្តែពង្រីក យ៉ាងខ្លាំងក្លានូវកម្លាំងក្នុងប្រទេស។លោក Nguyen Tan Dung បានស្នើរឲ្យខេត្ត Ha Tinh ពង្រីកឧត្តមភាពនៃមណ្ឌលសេដ្ឋកិច្ច Vung Ang នាំ Vung Ang ក្លាយ ទៅជាមណ្ឌលសេដ្ឋកិច្ចមូលដ្ឋានសំរាប់តំបន់ភាគ ខាងកើតភូមិភាគកណ្ដាល រួម ជាមួយប្រទេសទាំងមូលជំរុញខ្លាំងដំណើរការឧស្សា ហូបនីយកម្ម ទំនើបភាវូប នីយកម្មប្រទេសជាតិ៕

More