នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈ “រឿងព្រេងរបស់ផ្លូវរូបិយប័ណ្ណ”
18/04/2015 08:06
(VOVworld) - លោក Nguyen Tan Dung បានវាយតំលៃ ខ្ពស់និងកោតសរសើររាល់ ការរួមវិភាគទានរបស់ជំ នាន់កម្មាភិបាលធនាគារទាំងឡាយក្នុងបុព្វហេតុតស៊ូ ដណ្ដើម ឯករាជ្យជាតិ ឯកភាពប្រទេសជាតិ ក៏ដូចជា ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍នា បច្ចុប្បន្ន។

(VOVworld) - នាយប់ថ្ងៃទី១៧ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ “រឿងព្រេង របស់ផ្លូវរូបិយប័ណ្ណ”។នេះគឺជាលើកដំបូងដែលប្រធានបទអំពី ផ្លូវរូបិយប័ណ្ណ ត្រូវបាន បង្កើតឡើងវិញតាមរយៈរឿងប្រវត្តិសាស្ត្រនានាស្ដីពីសកម្មភាពហិរញ្ញវត្ថុធនាគារក្នុង ដំណាក់កាលសង្គ្រាម។ នាយករដ្ឋមន្រ្តី Nguyen Tan Dung ប្រគល់ផ្កាជូនអតីតថ្នាក់ដឹកនាំនៃផ្នែកធនាគារ (រូបថត៖VGP) ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានវាយតំលៃខ្ពស់និងកោតសរសើរ រាល់ការរួមវិភាគទានរបស់ជំនាន់កម្មាភិបាលធនាគារទាំងឡាយក្នុងបុព្វហេតុតស៊ូ ដណ្ដើមឯករាជ្យជាតិ ឯកភាពប្រទេសជាតិ ក៏ដូចជាក្នុងដំណើរការកសាងនិង អភិវឌ្ឍន៍នា បច្ចុប្បន្ន។លោកបានជឿជាក់ថា នាពេលខាងមុខ សមូហភាព ថ្នាក់ ដឹកនាំ និងនិយោ ជិកទាំងឡាយនៃផ្នែកធនាគារនឹងខំប្រឹងប្រែងថែមទៀតដើម្បី អភិវឌ្ឍន៍ប្រព័ន្ធធនាគារយ៉ាងលឿន លើគ្រប់វិស័យ និងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ចីរភាព រួមចំណែក យ៉ាងសកម្មក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍និង ការពារប្រទេសជាតិក្នុងដំណាក់កាលថ្មី ៕
Related





