នាយករដ្ឋមន្ត្រីចិនទៅបំពេញទស្សនកិច្ចនៅអាស៊ី-អាគ្នេយ៍
08/10/2013 12:07
Vovworld-ដំណើរទស្សនកិច្ចទៅប្រទេសចំនួន៣គឺវៀតណាមប្រ៊ុយណេនិងថៃរបស់នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានប្រព្រឹត្តទៅពីថ្ងៃទី៨ដល់ថ្ងៃទី១៥តុលា។

នាយករដ្ឋមន្ត្រីចិនទៅបំពេញទស្សនកិច្ចនៅអាស៊ី-អាគ្នេយ៍ (Image: Vietnamplus) Vovworld-ដំណើរទស្សនកិច្ចទៅប្រទេសចំនួន៣គឺវៀតណាមប្រ៊ុយណេនិង ថៃរបស់នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានប្រព្រឹត្តទៅពីថ្ងៃទី៨ដល់ថ្ងៃទី ១៥តុលា។ នៅសន្និសីទកាសែតនារសៀលថ្ងៃទី៧តុលាមិននឹងដំណើរទស្សន កិច្ច អនុរដ្ឋមន្ត្រីការបរទេសចិនលោក Liu Zhen Min បានឲ្យដឹងថា នេះជាដំណើរ ទស្សនកិច្ចនៅវៀតណាមជាលើកដំបូងរបស់នាយករដ្ឋមន្ត្រី Li Keqian។ ប្រកាស បង្ហាញថាចិនយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាង ប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរភាគីទាំងពីរនឹងចេញសេចក្តីថ្លែងការណ៍រួម ស្ដីពីការជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យក្នុងដំណាក់កាល ថ្មីនិងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសេដ្ឋកិច្ចជាច្រើនទៀតផង។ ក្រៅពីវៀតណាមនាយករដ្ឋមន្ត្រីចិនលោក Li Keqiang នឹងទៅបំពេញទស្សន កិច្ចនៅប្រ៊ុយណេថៃ និងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន-ចិន សន្និសីទកំពូល អាស៊ីបូព៌ាទៀតផង៕
Related




