VOV WorldVOV World
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅសាកសួរសុខទុក្ខនិងស្វែងយល់សភាពការនៅ Son La
01/10/2016 08:45
(VOVworld)-នារសៀលថ្ងៃទី៣០កញ្ញា នៅពេលមកដល់ទីក្រុង Dien Bien ភ្លាមមួយ រំពេច នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅសាកសួរសុខទុក្ខនិងស្វែងយល់សភាពការនៅ Son La
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅសាកសួរសុខទុក្ខនិងស្វែងយល់សភាពការនៅ Son La (VOVworld)-នារសៀលថ្ងៃទី៣០កញ្ញា នៅពេលមកដល់ទីក្រុង Dien Bien ភ្លាមមួយ  រំពេច នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Trinh  Dinh Dung បានអញ្ជើញទៅត្រួតពិនិត្យ ក្តាប់ជាប់ស្ថានភាព ជួបសំណេះសំណាល និងជូនអំណោយដល់ប្រជាជននៅតំបន់តាំងទីលំនៅថ្មីនៃគម្រោងការវារីអគ្គីសនី  Son La នៅឃុំ Noong Bua ទីក្រុង Dien Bien Phu ខេត្ត Dien Bien ។​ក្នុងការសាកសួរ សុខ ទុក្ខជីវភាពរស់នៅនិងការរៀនសូត្ររបស់ប្រជាជននៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលប្រជាជនបានគាំទ្រ និងប្តូរដីសម្រាប់ បំរើសំណង់វារីអគ្គីសនីជាតិ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏ មាន បំណងថា ប្រជាជននៅទីនេះ​ពង្រីកស្មារតីប្រពៃណី សាមគ្គីកសាងស្រុកថ្មី ជា ពិសេសផ្តោតការយកចិត្តទុកដាក់លើការសិក្សារៀនសូត្ររបស់កូនចៅដើម្បីក្លាយ ទៅជាមនុស្សមានផលប្រយោជន៍សម្រាប់មាតុប្រទេស៕

More