VOV WorldVOV World
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃអំពាវនាវឲ្យប្រជាជនទៅបោះឆ្នោតសកល
06/01/2014 08:35
(VOVworld) – នាថ្ងៃទី ៥ មករា នាយករដ្ឋមន្ត្រីបណ្តោះ អាសន្នថៃ លោកស្រី Yingluck Shinawatra បានអំពាវនាវឲ្យ ប្រជាជននៃប្រទេសនេះទៅបោះឆ្នោតក្នុងការបោះឆ្នោត សកលមុនកាលកំណត់ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២ កុម្ភៈ ខាងមុខ។
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃអំពាវនាវឲ្យប្រជាជនទៅបោះឆ្នោតសកល
ការអំពាវនាវរបស់លោកស្រី Yingluck Shinawatra ត្រូវបានឲ្យដឹងក្នុងខណៈដែល បាតុករនៃភាគីប្រឆាំងរាប់ពាន់នាក់បន្តធ្វើបាតុកម្មនៅ រាជធានីបាងកក (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៥ មករា នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោកស្រី Yingluck Shinawatra បានអំពាវនាវឲ្យប្រជាជននៃប្រទេសនេះទៅបោះឆ្នោតក្នុងការបោះឆ្នោត សកលមុនកាលកំណត់ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២ កុម្ភៈ ខាងមុខ។ តាម លោកស្រី Yingluck Shinawatra មានប្រកាសថាក្នុងកាលៈទេសៈនាបច្ចុប្បន្ន​នៅថៃ ការបោះឆ្នោតសកលមុខកាលកំណត់គឺជាវិធានការល្អតែមួយគត់សំរាប់រាល់បញ្ហា នៅសេសសល់។ នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នថៃបានសង្កត់ធ្ងន់ថា ៖ ស្ថានភាព អស្ថិរភាពខាងនយោបាយកំពុងជះឥទ្ធិពលអក្រក់ដល់ខឿនសេដ្ឋកិច្ចរបស់ប្រទេស ជាតិ ជាពិសេសគឺផ្នែកទេសចរណ៍។ ការអំពាវនាវរបស់លោកស្រី Yingluck Shinawatra ត្រូវបានឲ្យដឹងក្នុងខណៈដែលបាតុករនៃភាគីប្រឆាំងរាប់ពាន់នាក់បន្តធ្វើបាតុកម្មនៅ រាជធានីបាងកកសំដៅទាមទាឲ្យនាយករដ្ឋមន្ត្រី Yingluck លាលែងពីដំណែង។ តំណាង នៃភាគីប្រឆាំងបានឲ្យដឹងថា៖ នេះគឺជា ការដង្ហែក្បួនដំបូងដែលចាប់ផ្តើមឲ្យចលនា “ទ​​ន្ត្រានគាន់កាប់” រាជធានី នាថ្ងៃទី ១៣ មករា តាមផែនការ។ ឧបនាយករដ្ឋមន្ត្រី បណ្ដោះអាសន្នថៃ លោក Surapong Tovichakchaikul បានឲ្យដឹងថា៖ ចលនាទ​​ន្ត្រាន គាន់កាប់” រាជធានីពោលខាង​លើរបស់ភាគីប្រឆាំងគឺខុសច្បាប់និងរដ្ឋអំណាចនឹង អនុវត្តសកម្មភាពគត្តិយុត្តិ ចំពោះថ្នាក់ដឹកនាំបាតុកម្ម៕

More