នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលីបីត្រូវបានបណ្តេញចេញពីដំណែង
01/04/2015 12:06
(VOVworld)-នាថ្ងៃទី៣១មិនា មហាសន្និបាតប្រជាជន ទូទាំងប្រទេសនៅលីបី (GNC) (ជាស្ថាប័ននីតិបញ្ញត្តិ ចាស់ដែលគាំទ្រដោយកម្លាំងអ៊ីស្លាម)

លោក Omar al-Hassi. (ប្រភព: EPA) (VOVworld)-នាថ្ងៃទី៣១មិនា មហាសន្និបាតប្រជាជនទូទាំងប្រទេសនៅលីបី (GNC) (ជាស្ថាប័ននីតិបញ្ញត្តិចាស់ដែលគាំទ្រដោយកម្លាំងអ៊ីស្លាម) បានបោះឆ្នោតបណ្តេញ លោក Omar al-Hassiចេញពីដំណែងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃប្រទេសនេះ ។ កាយវិការនេះ ត្រូវបានចាត់ទុកថា អាចជួយដោះស្រាយភាពទាល់ច្រកក្នុង បណ្តា កិច្ចចរចារ សំដៅបង្កើតរដ្ឋាភិបាលសាមគ្គីមួយនៅលីបី។ GNC បានតែង តាំងឧប នាយករដ្ឋមន្ត្រីទី១ លោក Khalifa Ghwail ឲ្យគ្រប់គ្រងរដ្ឋាភិបាល រហូត ដល់ពេល ជ្រើសបាននាយករដ្ឋមន្ត្រីថ្មី។ ប្រភពព័ត៌មានតំបន់នានាបានចាត់ទុកថា ការដែល លោក al-Hassi ត្រូវបានបណ្តេញចេញពី ដំណែង ដោយសារមិនទទួលបានការ ទទួលស្គាល់ពីសហគមន៍អន្តរជាតិ ចំពោះ រដ្ឋអំពាចនៅ Tripoli ៕
Related
More




