នាយករដ្ឋមន្ត្រីសឹង្ហបុរីបំពេញទស្សនកិច្ចជាផ្លូវការនៅមីយ៉ានម៉ា
07/06/2016 10:12
(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតី មីយ៉ាន់ម៉ា លោក U Htin Kyaw នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long បានអញ្ជើញទីបំពេញទស្សនកិច្ច នៅ មីយ៉ាន់ម៉ា នាថ្ងៃទី ៧ មិថុនា។

នាយករដ្ឋមន្ត្រីសឹង្ហបុរីបំពេញទស្សនកិច្ចជាផ្លូវការនៅមីយ៉ានម៉ា (Image: VNA) (VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long បានអញ្ជើញទី បំពេញទស្សនកិច្ចនៅ មីយ៉ាន់ម៉ា នាថ្ងៃទី ៧ មិថុនា។ ក្នុងដំណើរទស្សនកិច្ច ក្នុងរយៈពេល ៣ ថ្ងៃលើកនេះ នាយករដ្ឋមន្ត្រី Lee Hsien Long បានជួប សន្ទនាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក U Htin Kyaw ទីប្រឹក្សា រដ្ឋនិងជារដ្ឋមន្ត្រីការបរទេស លោកស្រី Aung San Suu Kyi រួមជាមួយមន្ត្រី ជាន់ខ្ពស់ផ្សេងៗទៀត។ ដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកនេះរបស់ នាយករដ្ឋមន្ត្រី Lee Hsien Long បានគូសសម្គាល់ពិធីរំលឹកខួបអនុស្សារវ រីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត ហើយអះអាងនូវទំនាក់ទំ នងទ្វេភាគីក៏ដូចជាកិច្ចសន្យារបស់ សឹង្ហបុរីក្នុងការជួយឧបត្ថម្ភមីយ៉ាន់ ម៉ាអភិវឌ្ឍប្រទេសជាតិ៕
Related
More




