នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ទទួលជួបសន្ទនាជាមួយអនុប្រធាន WB
26/07/2012 08:42
នារសៀលថ្ងៃទី ២៥ កក្ដដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទទួល ជួបសន្ទនាជាមួយអនុប្រធានធនាគារពិភពលោក (WB) លោកស្រី Pamela Cox ដែលកំពុងមានដំណើរ ទស្សនកិច្ចការងារនៅវៀតណាម។

នារសៀលថ្ងៃទី ២៥ កក្ដដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារពិភពលោក (WB) លោកស្រី Pamela Cox ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។ ថ្លែងមតិក្នុង ជំនួនសន្ទនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖ ទោះបី វៀតណាម ទទួលបានបណ្ដាសម្ឋិទិក្នុងរយៈពេលកន្លងទៅ ក្តីប៉ុន្តែ វៀតណាមនៅត្រូវការជំនួយ ឧប្ថម្ភទាំងខាងការពិគ្រោះយោបល់និងខាងប្រភពហិរញ្ញវត្ថុអនុគ្រោះដើម្បីរក្សារបណ្ដា សមិទ្ធិផលដែលទទួលបាន រួមចំណែកក្នុងការអភិវឌ្ឍន៍ចីរភាព។ ដោយឈរលើស្មារតី នេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមបន្តមាន បណ្ដា វិធានការណ៍សកម្មដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់និងជំរុញយ៉ាងខ្លាំងល្បឿន រំសាយទុន បណ្ដាប្រភពទុនរបស់ ធនាគារពិភពលោកថែមទៀត។វាយតំលៃខ្ពស់ ចំពោះបណ្ដាសមិទ្ធិអភិវឌ្ឍន៍សង្គម ដែលវៀតណាមទទួលបាន លោកស្រី Pamela Cox បានអះអាងថា៖ ធនាគារពិភពលោកជានិជ្ចកាលសហការជាមួយវៀតណាមក្នុងដំណើរ ការអភិវឌ្ឍន៍។ អនុប្រធានធនាគារពិភពលោកបានស្នើវៀតណាមបន្តប្រមូលផ្តុំទៅ លើការរំសាយទុន ប្រកបដោយមាន ប្រសិទ្ធភាពប្រភពទុនរបស់ធនាគារពិភពលោក៕ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារពិភពលោក (WB) លោកស្រី Pamela Cox (Image: Vietnamplus)
Related





