នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បញ្ចាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង
30/03/2012 08:53
នាយប់ថ្ងៃទី ២៩ មិនា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងលោកជំទាវ រួមជាមួយ គណៈប្រតិភូរដ្ឋាភិបាលវៀតណាមបានអញ្ជើញ វិលត្រឡប់មកដល់រដ្ឋធានីហាណូយវិញបញ្ចាប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង និងចូលរួមសន្និសីទ កំពូល សន្តិសុខនុយក្លេអែរលើកទី ២ ប្រកបដោយជោគជ័យ។

នាយប់ថ្ងៃទី ២៩ មិនា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងលោកជំទាវ រួមជាមួយគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបានអញ្ជើញវិលត្រឡប់មកដល់រដ្ឋធានី ហាណូយវិញបញ្ចាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនិងចូលរួមសន្និសីទ កំពូល សន្តិសុខនុយក្លេអែរលើកទី ២ ប្រកបដោយជោគជ័យ។ ដំណើរទស្សនកិច្ចនៅ បរទេសលើកនេះរបស់នាយករដ្ឋ មន្ត្រី Nguyen Tan Dung មិនត្រឹមតែអះអាងជាមួយ សកលលោក អំពីគោលនយោបាយមុនក៏ដូច ក្រោយរបស់វៀតណាម ក្នុងការប្រើ ប្រាសថាមពលនុយក្លេអែរ ដើម្បីគោលដៅសន្តិភាព ប៉ុណ្ណោះទេ ថែមទាំងបង្ហាញ ច្បាស់ថា៖ វៀតណាមគឺជាសមាជិកមានការទទួលខុសត្រូវ ម្ចាស់ការ និងសកម្មរួម វិភាគទានចូលក្នុងការខំប្រឹងប្រែងដោះស្រាយបញ្ហាមួយចំនួនដែលសហគមន៍អន្តរ ជាតិយកចិត្តទុកដាក់ដូចគ្នា។ ដំណើរទស្សនកិច្ចនេះនៅរួមចំណែករិតបន្ទឹងចំណង មិត្តភាព ជំរុញទំនាក់ទំនងដៃគូរ សហប្រតិបត្តិការ យុទ្ធសាស្ត្រ វៀតណាម – កូរ៉េ ខាងត្បូងលើគ្រប់វិស័យកាន់តែមានប្រសិទ្ធភាពថែមទៀត។បន្ទាប់ពីផ្នែកព័ត៌មាន វិទ្យុសំលេងវៀតណាមមានអត្ថបទសរសេរអំពីបណ្ដា សកម្មភាពសំខាន់របស់នាយក រដ្ឋមន្ត្រី Nguyen Tan Dung ក្នុងដំណើរទស្សនកិច្ចនេះ។ សូមអញ្ជើញលោកអ្នកនាង រងចាំស្តាប់៕ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងនាយករដ្ដមន្ត្រីកូរ៉េខាងត្បូង Kim Hwang-sik (Image: TTXVN)
Related





