VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមចរចារជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមទូរស័ព្ទ
13/02/2015 10:08
(VOV)_នារសៀលថ្ងៃទី១៣ កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមានជំនួបចរចារជាមួយសមភាគីជប៉ុន លោក Shinzo Abe តាមទូរស័ព្ទ។
នាយករដ្ឋមន្ត្រីវៀតណាមចរចារជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមទូរស័ព្ទ
          (VOV)_នារសៀលថ្ងៃទី១៣ កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen  Tan Dung បានមានជំនួបចរចារជាមួយសមភាគីជប៉ុន លោក Shinzo Abe តាមទូ ស័ព្ទ។ នាយករដ្ឋមន្ត្រីទាំងពីររូប បានបង្ហាញពីការពេញចិត្តចំពោះការអភិវឌ្ឍន៍ខ្លាំង ក្លារបស់ទំនាក់ទំនងវៀតណាម -ជប៉ុនក្នុងឆ្នាំ ២០១៤ និងឯកភាពរក្សាបណ្ដា​ដំណើរ ទស្សនកិច្ច ជំនួបប្រា​ស្រ័យគ្រប់ជាន់ថ្នាក់ ជាពិសេសគឺជំនួបជាន់ខ្ពស់ ក៏ដូចជា​អនុ វត្តប្រកបដោយប្រសិទ្ធិភាពនូវរាល់យន្តការសហប្រតិបត្តិការ ជួប​ប្រាស្រ័យរវាង ប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើអោយ​ភាគីទាំង ពីរ ត្រូវជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការខាងសេដ្ឋកិច្ច ​ហើយស្នើភា គីជប៉ុនបង្កើនការជួយឧបត្ថម្ភវៀតណាម ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញ លើកកំពស់សមត្ថភាពប្រកួតប្រជែង អភិវឌ្ឍន៍ឧស្សាហកម្ម ឧបត្ថម្ភ…លៗ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung           នាយករដ្ឋមន្ត្រី Shinzo Abe បានអះអាងថា៖ ជប៉ុននឹងបង្កើនកិច្ចសហ​ប្រតិបត្តិ ការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយវៀតណាម ហើយអះអាងនឹងបន្ត រក្សារទុន ODA សំរាប់វៀតណាមដែរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏​បានផ្លាស់ប្តូរ អំពី​បញ្ហានានានៅក្នុងតំបន់និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា  ឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី​ និងអង្គការអន្តរជាតិនានា៕

More