VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបើកការដ្ឋានសំណង់សំខាន់ៗជាច្រើននៅខេត្ត Kien Giang
28/04/2015 08:02
Vovworld-នាព្រឹកថ្ងៃទី២៨មេសា គណៈកម្មាធិការប្រជាជន ខេត្ត Kien Giang បានរៀបចំពិធីបើកការដ្ឋាន
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបើកការដ្ឋានសំណង់សំខាន់ៗជាច្រើននៅខេត្ត Kien Giang
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបើកការដ្ឋានសំណង់សំខាន់ៗជាច្រើននៅខេត្ត Kien Giang (VOV)         Vovworld-នាព្រឹកថ្ងៃទី២៨មេសា គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានរៀបចំពិធីបើកការដ្ឋានសាងសង់សំណង់ស្នូលចំនួន៣គឺមន្ទីពេទ្យ​ពហុព្យា បាលថ្មីខេត្ត Kien Giang ​សាលាអនុវិទ្យាល័យ វិទ្យាល័យ Vo Van Kiet និង​នគរ សមុទ្រ Tay Rach Gia។​ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន អញ្ចើញចូលរួមពិធីបើកការដ្ឋានបណ្ដាសំណង់នេះ។         មន្ទីពេទ្យពហុព្យាបាលថ្មីខេត្ត Kien Giang ដោយមានកំរិតវិនិយោគ​សរុប​ជិត ៣លានលានដុងដែលគ្រោងនឹងសំរេចនាឆ្នាំ២០១៨។ សាលាអនុវិទ្យាល័យ វិទ្យាល័យ Vo Van Kiet ជាគំរោងការជួយឧបត្ថម្ភពីប្រភពចលនា​សង្គមនីយកម្ម​ ដោយមានចំនួនទុនជាង១សែនលានដុង។ រីឯគំរោងការណ៍មណ្ឌលនគរ​ថ្មី​នៅ​ ភាគពាយ័ព្យទីក្រុង Rach Gia ត្រូវបានកសាងលើផ្ទៃដីជិត១០០ហិតតា។ គំរោង ការណ៍នេះត្រូវបានវិនិយោគដោយប្រភពទុនក្រៅថវិការរដ្ឋដោយមានកំរិត​វិនិយោគជាង១លាន៣សែនលានដុង៕

More