VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមជួបចរចារជាមួយនាយករដ្ឋមន្ត្រីន័រវែស
17/04/2015 10:50
Vovworld-នាព្រឹកថ្ងៃទី១៧មេសានៅការចរចារជាផ្លូវការ រវាង​នាយករដ្ឋ​មន្ត្រី​វៀតណាមលោក Nguyen Tan Dung
នាយករដ្ឋមន្ត្រីវៀតណាមជួបចរចារជាមួយនាយករដ្ឋមន្ត្រីន័រវែស
នាយករដ្ឋមន្ត្រីវៀតណាមជួបចរចារជាមួយនាយករដ្ឋមន្ត្រីន័រវែស  (vietnamplus.vn)         Vovworld-នាព្រឹកថ្ងៃទី១៧មេសានៅការចរចារជាផ្លូវការរវាង​នាយករដ្ឋ​មន្ត្រី ​វៀតណាមលោក Nguyen Tan Dung ជាមួយនាយករដ្ឋមន្ត្រីន័រវែស​លោកស្រី Erna Solberg  នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងថា វៀត ណាមជានិច្ចកាលគោរពការបង្កើនទំនាក់ទំនងមិត្តភាពនិង​សហប្រតិបត្តិការជា មួយប្រទេសមិត្តប្រពៃណី ក្នុងនោះមានន័រវែសផង។         ផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីររូបបានចាត់ទុកថា ប្រទេសទាំងពីរនៅមានក្តានុភាពនិងឧត្តមភាពអាចបំពេញបន្ថែមសំរាប់គ្នាដើម្បី បើកទូលាយកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងមានផល​ប្រយោជន៍ ដូចគ្នា។ ភាគីទាំងពីរបានឯកភាពជមរុញការសំរេចការចរចារលើកិច្ច​ព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយប្លុកពាណិជ្ជកម្មសេរីទ្វីបអឺរ៉ុប (EFTA) ក្នុង ឆ្នាំ២០១៥​បង្កើតក្របខ័ណ្ឌងាយស្រួលបើកទូលាយកិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងភាគីទាំងពីរនាពេលខាងមុខ។         ភាគីទាំងពីរបានឯកភាពបង្កើនការចងសម្ព័ន្ធបណ្ដុះបណ្ដាលរវាង​មហាវិទ្យល័យ នានានិងមជ្ឈមណ្ឌលស្រាវជ្រាវរវាងប្រទេសទាំងពីរ ទន្ទឹមនឹង​នោះជំរុញសកម្មភាព ជួបប្រាស្រ័យវប្បធម៍កីឡាទេសចរណ៍ ឆ្ពោះទៅខួបលើក​ទី​៤៥នៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-ន័រវែសនាឆ្នាំ២០១៦។         ភាគីទាំងពីរព្រមព្រៀងគ្នា បន្តកិច្ចសហប្រតិបត្តិការស្អិតរមួតលើបណ្តា វេទិកា ពហុភាគី និងអង្គការអន្តរជាតិ។​នាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានផ្លាស់ប្តូរ អពីបញ្ហា មួយចំនួនក្នុងតំបន់និងអន្តរជាតិ។ ស្តីពីបញ្ហាសមុទ្រខាងកើត នាយក រដ្ឋមន្ត្រី ទាំងពីររូប បានចែករំលែកអំពីការព្រួយបារម្ភចំពោះបំរ៉ែបំរួលជាៗនេះ​ និងសង្កត់ ធ្ងន់ថា ត្រូវដោះស្រាយរាល់ជំលោះដោយសន្តិវិធី ស្របនឹងច្បាប់អន្តរជាតិ ក៏ដូចជា ភាគីទាក់ទិននានាត្រូវសម្រេចយ៉ាងឆាប់ ក្រមប្រតិបត្តិតំបន់នៅសមុទ្រ ខាងកើត (COC) នឹងចាត់ទុកនេះជាបែបផែនមានប្រសិទ្ធិភាព ដើម្បីធានាសន្តិ ភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ នៅសមុទ្រខាងកើត។         នាពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីន័រវែសបានមានការជួបសន្ទនា ជាមួយប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងមកសម្តែងការគួរសម លោកប្រធានរដ្ឋសភា Nguyen Sinh Hung ផងដែរ៕