នាយករដ្ឋមន្ត្រីវៀតណាមជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាននាពេលខាងមុខនេះ
11/09/2016 08:25
(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងពិធីបើកផ្សារណាត់ចិន-អាស៊ាន លើកទី១៣ និងសន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ាន លើកទី១៣ នាព្រឹកថ្ងៃទី១១ កញ្ញា នៅទីក្រុង Nánníng ខេត្ត Guǎngxī ប្រទេសចិន

នាយករដ្ឋមន្ត្រីវៀតណាមជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាននាពេលខាងមុខនេះ (VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងពិធីបើកផ្សារណាត់ចិន-អាស៊ាន លើកទី១៣ និងសន្និសីទកំពូលពាណិជ្ជ កម្មនិងវិនិយោគចិន-អាស៊ាន លើកទី១៣ នាព្រឹកថ្ងៃទី១១ កញ្ញា នៅទីក្រុង Nánníng ខេត្ត Guǎngxī ប្រទេសចិន ។នាយករដ្ឋមន្ត្រីបានវាយតំលៃថា៖ ក្នុងសភាពការណ៍សេដ្ឋ កិច្ចពិភពលោកកំពុងស្ដារឡើងវិញយ៉ាងយឹតយ៉ាវនេះ អាស៊ាននៅបន្តជាមណ្ឌលសេដ្ឋ កិច្ចសកម្ម។ ក្រោយរយៈពេល២៥ឆ្នាំអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-ចិន ជាគំរូអំពីកិច្ច សហប្រតិបត្តិការប្រកបដោយជោគជ័យរវាងអាស៊ានជាមួយដៃគូផ្សេងៗ។ ឆ្នាំ ២០១៥ តំហ៊ំពាណិជ្ជកម្មទ្វេភាគីទទួលបាន៤៧០ពាន់លានដុល្លារអាមេរិក កើនជិត៦០ដង បើប្រៀបនឹងមិននេះ២៥ឆ្នាំ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាង ថា៖នេះគឺជាឱកាសល្អ ដើម្បីជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានប្រ កបដោយជោគជ័យ៕
Related
More




