VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបស្ថាបនិកនិងជា ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកលោក Klaus Schwab
12/09/2018 11:12
(VOVWORLD) - នៅជំនួបជាមួយស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) លោក Klaus Schwab នារសៀលថ្ងៃ ទី១២ ខែកញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះ ការដែល WEF បានសហការយ៉ាងស្អិតរមួតជាមួយវៀតណាមក្នុងការកសាង ប្រធានបទ ខ្លឹមសារ និងរបៀបវារៈនៃសន្និសីទ WEF ASEAN ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបស្ថាបនិកនិងជា ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកលោក Klaus Schwab
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបស្ថាបនិកនិងជា ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកលោក Klaus Schwab(រូបថត៖ VGP) លោកនាយករដ្ឋមន្រ្តីវៀតណាមបានថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ Klaus Schwab ដែលបានយកចិត្តទុកដាក់និងគាំទ្រការអនុវត្តកិច្ចព្រមព្រៀង សហប្រតិបតិ្តការជាមួយវៀតណាម ព្រមទាំងស្នើឲ្យវេទិកាសេដ្ឋកិច្ចពិភពលោក បន្តជួយឧបត្ថម្ភគាំទ្រ វៀតណាម លើកស្ទួយសមត្ថភាពនិងត្រៀមរៀបចំឲ្យបាន ល្អដើម្បីចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី៤ប្រកបដោយប្រសិទ្ធភាព។         រីឯខ្លួនវិញ ប្រធាន WEF សាស្ត្រាចារ្យ Klaus Schwab បានវាយតំលៃខ្ពស់ ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុងអាស៊ាននិងតំបន់ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលវៀតណាមដែលបានគាំទ្រនិងសហការជាមួយ WEF ដើម្បី ត្រៀមរៀបចំយ៉ាងល្អប្រសើរសម្រាប់សន្និសីទ WEF ASEAN ឆ្នាំ២០១៨។ លោក រូបនេះអះអាងថា វេទិកាសេដ្ឋកិច្ចពិភពលោកនឹងបន្តផ្សព្វផ្សាយនិងតភ្ជាប់វៀត ណាមជាមួយសហគមន៍សហគ្រាសអន្តរជាតិ ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុនជួរមុខ ពិភពលោក ដែលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ៕

More