VOV WorldVOV World
កម្ពុជាបញ្ជាក់ពីគោល​ជំហរសន្តិភាពព្រំដែនក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន
23/04/2026 10:38
[VOVWORLD] - កាលពីរសៀលថ្ងៃទី ២២ មេសា នៅកម្ពុជា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិលោក ដុង ជុន បានចូលជួបសម្តែងការគួរសម និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព (កម្ពុជា)។
កម្ពុជាបញ្ជាក់ពីគោល​ជំហរសន្តិភាពព្រំដែនក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន
12_23-4_AM-SANG_Campuchia_Anh 1.jpg  រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិលោក ដុង ជុន បានចូលជួបសម្តែងការគួរសម និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព (កម្ពុជា)។ រូបថត៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ចិន និងកម្ពុជា ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា នយោបាយ សេដ្ឋកិច្ច និងវិនិយោគ ការពារជាតិនិងសន្តិសុខ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម និងបង្កើនការសម្របសម្រួល​យ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម។ 12_23-4_am-sang_campuchia_anh_2.jpg ទិដ្ឋភាពនៃជំនួប​។ រូបថត៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត ទាក់ទងនឹងស្ថានភាពព្រំដែនជាមួយថៃ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើបច្ចុប្បន្នភាពការវិវឌ្ឍនាពេល​ថ្មីៗនេះ និងបានបញ្ជាក់ម្តងទៀតដល់សមភាគីចិន អំពីគោលការណ៍នៃការដោះស្រាយជម្លោះតាមរយៈការចរចាសន្តិភាព ការគោរពច្បាប់ និងការសន្យាទ្វេភាគីនាពេល​បច្ចុប្បន្ន៕​
TAG
VOV/VOVWORLD/កម្ពុជា/សន្តិភាព/ព្រំដែន/ការបរទេស/ការពារជាតិ/ចិន

More