នាយកដ្ឋានផ្ទុកបម្រុងសហព័ន្ធអាមេរិកបង្កើនការប្រាក់លើកទី ៣ គិតតាំងពីវិបត្តិហិរញ្ញវត្ថុ
16/03/2017 08:12
(VOVworld) – នាថ្ងៃទី ១៥ មិនា នាយកដ្ឋានផ្ទុកបម្រុង សហព័ន្ធអាមេរិក (FED) បានបង្កើនអាត្រាកំរិតកាប្រាក់ លើកទី ៣ ឡើងដល់ ០,២៥% គិតតាំងពីវិបត្តិ ហិរញ្ញវត្ថុ។

នាយកដ្ឋានផ្ទុកបម្រុងសហព័ន្ធអាមេរិកបង្កើនការប្រាក់លើកទី ៣ គិតតាំងពីវិបត្តិហិរញ្ញវត្ថុ (VNA) (VOVworld) – នាថ្ងៃទី ១៥ មិនា នាយកដ្ឋានផ្ទុកបម្រុងសហព័ន្ធអាមេរិក (FED) បានបង្កើនអាត្រាកំរិតកាប្រាក់លើកទី ៣ ឡើងដល់ ០,២៥% គិតតាំងពីវិបត្តិ ហិរញ្ញវត្ថុ។ ប្រការនេះត្រូវបានព្យាករណ៍បន្ទាប់ពីរបាយការណ៍ស្តីអំពីស្ថានភាព ការងារធ្វើនៅអាមេរិកត្រូវបានប្រកាសនាសប្តាហ៍មុន ព្រមទាំង ប្រធាន FED លោកស្រី Janet Yellen បានចាត់ទុកថា៖ ទង្វើនេះគឺសមស្របនឹងស្ថានភាព សេដ្ឋកិច្ចរបស់អាមេរិកនាបច្ចុប្បន្ន។ នេះគឺជាសញ្ញាដែលបានសរឲ្យឃើញថា៖ សេដ្ឋកិច្ចរបស់អាមេរិកកំពុងស្តារឡើងវិញយ៉ាងខ្លាំងគិតតាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨។ កំរិតការងារធ្វើនៅអាមេរិកកំពុងកើនឡើងជាបន្តបន្ទាប់ក្នុងរយៈ ពេល ៧៧ ខែ ហើយអត្រាអត់ការងារធ្វើបានថយចុះដល់ ៤,៧%។ មជ្ឈដ្ឋានមន្ត្រី នៃ FED បានអះអាងជាថ្មីម្តងទៀតថា៖ គេនឹងបង្កើនអត្រាការប្រាក់ខ្ពស់ថែម ទៀត ក្នុងឆ្នាំ ២០១៧ ទោះបីជា ប្រការនេះនៅផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ច អាមេរិកក៏ ដោយ៕
Related
More




