នាយកដ្ឋមន្ត្រីអង់គ្លេសអះអាងថា៖ ដំណើរ Brexit មិនផ្លាស់ប្តូរទេ
05/11/2016 08:54
(VOVworld) – នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May ដែលត្រូវបាននាំចេញ ចំពោះមុខបណ្ដាថ្នាក់ដឹកនាំអឺរ៉ុប នាថ្ងៃទី ៤ វិច្ឆិកា។

នាយកដ្ឋមន្ត្រីអង់គ្លេសអះអាងថា៖ ដំណើរ Brexit មិនផ្លាស់ប្តូរទេ (VNA) (VOVworld) – នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដែលត្រូវបាននាំចេញចំពោះមុខបណ្ដាថ្នាក់ដឹកនាំអឺរ៉ុប នាថ្ងៃទី ៤ វិច្ឆិកា។ តាមនោះ កាលកំណត់ចុងក្រោយគឺខែមិនាឆ្នាំ ២០១៧ នឹងចាប់ ផ្តើមការ ចរចារអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នឹង មិនផ្លាស់ប្តូរ នៅឡើយ ដោយមិនអើពើដល់សាលក្រមនៃតុលាការកំពូល អង់គ្លេសដែលបាន ស្នើរឲ្យប្រគល់ជូនសិទ្ធិសំរាប់ស្ថាប័ន្ធនិតិបញ្ញត្តិនៃប្រទេស នេះ មិនមែនជារដ្ឋាភិ បាលទេក្នុងការអនុម័តលើដំណើរការចរចារអំពី Brexit។ ថ្លែងមតិក្នុងការចរចារ តាមទូរស័ព្ទដោយឡែកជាមួយប្រធានគណៈកម្មាធិ ការអឺរ៉ុប (EC) លោក Jean-Claude Juncker និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាយករដ្ឋមន្ត្រី Theresa May បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតនូវ ពេលវេលាដែលរដ្ឋាភិបាលអង់គ្លេសបានរៀបចំអនុវត្តមាត្រាទី ៥០ នៃសន្ធិសញ្ញា ទីក្រុង Lison ដើម្បីនាំអង់គ្លេសចាកចេញពី EU។ ក្នុងពេលនោះ អ្នកនាំពាក្យ EC លោកស្រី Mina Andreeva បានឲ្យដឹងថា៖ ប្រធាន EC បានសង្កត់ធ្ងន់ច្បាស់ ថា៖ EC គោរពសណ្តាប់ធ្នាប់ច្បាប់និងរដ្ឋធម្មនុញ្ញរបស់ចក្រភពអង់គ្លេស។ EC នឹងមិននាំ ចេញអត្ថាធិប្បាយណាមួយអំពីពេលវេលា Brexit របស់អង់គ្លេសទេ៕
Related
More




