VOV WorldVOV World
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ Vo Nguyen Giap-ទេពកោសល្យយោធាដ៏ឆ្នើមមេដឹកនាំមានកិត្យានុភាពដ៏ឧត្តុងឧត្តមនៃបដិវត្តន៍វៀតណាម
25/08/2021 11:00
(VOVWORLD) - នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិដោយក្រសួងការពារប្រទេសសហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ខុទ្ទកាល័យរដ្ឋាភិបាលនិងគណៈកម្មាធិការបក្សខេត្ត Quang Binh រៀបចំឡើងនៅព្រឹកថ្ងៃទី ២៥ ខែសីហាតាមប្រព័ន្ធវីដេអូ ចេញផ្សាយពីទីកន្លែងចំនួន១៥។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ Vo Nguyen Giap-ទេពកោសល្យយោធាដ៏ឆ្នើមមេដឹកនាំមានកិត្យានុភាពដ៏ឧត្តុងឧត្តមនៃបដិវត្តន៍វៀតណាម
ថ្លែងមតិនៅពិធីបើក ឧត្តមសេនីយ៍ឯកបម្រុង លោក Nguyen Trong Nghia ប្រធានគណៈ កម្មាធិការឃោសនាអប់រំមជ្ឈឹមបានអះអាងថា ក្នុងដំណើរជីវិតធ្វើសកម្មភាពបដិវត្តន៍របស់ខ្លួន នាយឧត្តមសេនីយ៍ Vo Nguyen Giap បានរួមវិភាគទានយ៉ាងធំធេងចំពោះជ័យជំនះនៃបដិវត្តន៍ វៀតណាម ក្នុងយុគ្គសម័យហូជីមិញ។ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាមេដឹកនាំឆ្នើមម្នាក់នៃបដិវត្តន៍វៀតណាម ដែលជាទេពកោសល្យយោធាដ៏ឈ្លាសវៃ មានគុណូបការៈយ៉ាងធំធេងសម្រាប់ដំណើរការកសាង ប្រយុទ្ធ រីកធំធាត់និងជ័យជំនះរបស់កងទ័ពប្រជាជនវៀតណាម។ បទបង្ហាញនៅក្នុងសិក្ខាសាលានេះផ្តោតលើបញ្ហាធំៗជាច្រើន ក្នុងនោះមានការស្រាយបំភ្លឺដោយបញ្ជាក់ថា នាយឧត្តមសេនីយ៍ មេបញ្ជាការ Vo Nguyen Giap - កុលបុត្រឆ្នើមនៃស្រុកកំណើត Quang Binh នាយឧត្តមនេណីយ៍ល្បីល្បាញរបស់វៀតណាមនិងពិភពលោកផងដែរ៕

More