NATO កំពុងធ្វើអង្កេតអំពីការផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថាន
11/07/2012 10:22
VOV- NATO កំពុងធ្វើអង្កេតអំពីការផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន ធ្វើឲ្យទាហាន NATOចំនួន៦ នាក់ត្រូវស្លាប់កាលពីចុងសប្តាហ៏កន្លងទៅ។ថ្លែង មតិជាមួយមជ្ឈស្ថាន

ធ្វើអង្កេតអំពីការវាយប្រហារដោយគ្រាប់បែកនៅអាហ្គានីស្ថាន( Image:Internet) VOV- NATO កំពុងធ្វើអង្កេតអំពីការផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថាន ធ្វើឲ្យទាហាន NATOចំនួន៦នាក់ត្រូវស្លាប់កាលពីចុងសប្តាហ៏កន្លងទៅ។ថ្លែង មតិជាមួយមជ្ឈស្ថាន អ្នកសារព័ត៍មានកាលពីថ្ងៃទី១០កក្តដា លេខាធិការ សារព័ត៍មាននៃក្រសួងការពារជាតិ អាមេរិក George Littleបានឲ្យដឹងថា៖ការធ្វើ អង្កេតគឺសំដៅស្រាយបំភ្លឺប្រការ១ថា៖តើប្រភេទអាវុធដែលបានប្រើប្រាស់ក្នុង ការវាយប្រហារនេះជាប្រភេទអាវុធទំនើប ឫផ្ទុកទៅ ដោយជាតិផ្ទុះច្រើនពេក តែប៉ុណ្ណោះ។ការដែលទាហានNATO ចំនួន៦នាក់ត្រូវស្លាប់ក្នុង ការវាយប្រហារ ដោយគ្រាប់បែកនៅខែត Wardak ភាគខាងកើត អាហ្វហ្គានីស្ថាននាចុងសប្តាហ៏ មុននេះ ត្រូវបានចាត់ទុកជាការវាយប្រហារមិនធម្មតា១។ គិតតាំងពីដើមឆ្នាំមក បណ្តាការវាយប្រហារដោយគ្រាប់បែកដោយពួក តាលីបង់ អនុវត្តបានធ្វើឲ្យទាហានអាមេរិកនៅអាហ្វហ្គានីស្ថានចំនួន ៨៤ នាក់ ត្រូវស្លាប់៕
Related





