NTC ផ្ទេប្រគល់សិទ្ឋិអំណាចអោយរដ្ឋសភាអណត្តិថ្មី
09/08/2012 09:44
VOV-ថ្ងៃទី៨សីហា ក្រុមប្រឹក្សាជាតិអន្តកាល លីប៊ី (NTC) បានផ្ទេប្រគល់សិទ្ឋិអំណាចអោយរដ្ឋសភាអណត្តិថ្មី។

VOV-ថ្ងៃទី៨សីហា ក្រុមប្រឹក្សាជាតិអន្តកាលលីប៊ី (NTC) បានផ្ទេប្រគល់សិទ្ឋិអំណាច អោយរដ្ឋសភាអណត្តិថ្មី។នៅពិធីផ្ទេប្រគល់សិទ្ឋិអំណាចនៅរដ្ឋធានី Tripoli មុននោះ អ្នកដឹកនាំ NTC លោក Mustafa Abel Jalil បានប្រគល់និមិត្តរូបសិទ្ឋិអំណាចនៃរដ្ឋសភា ជូន សមាជិកមានអាយុច្រើនបំផុតក្នុងស្ថាប័ននីតិបញ្ញាតិនេះ។ថ្លែងមតិនៅពិធីនេះ លោក Jalil ប្រកាសថា NTC បានប្រគល់សិទ្ឋិតាក់តែងរដ្ឋធម្មនុញ្ញអោយរដ្ឋសភា។និងពីឥឡូវនេះតទៅរដ្ឋសភានឹងជាស្ថាប័នដំណាងស្របច្បាប់តែមួយគត់របស់ ប្រជាជនលីប៊ី៕
Related





