Olympic London 2012 បានបើកនៅទីក្រុងឡុង
28/07/2012 08:46
(VOV)-នាពេលម៉ោង៣ព្រឹកតាមម៉ោងវៀតណាម (ម៉ោង ៩យប់ GMT) នៅកីឡាដ្ឋាន Olympic London (អង់គ្លេស) បានបើកអូឡាំពេករដូវក្តៅ London 2012 ដោយមានការចូលរួម របស់អ្នកគាំទ្រជាង៨០ពាន់នាក់ ក្នុងនោះមាន

(VOV)-នាពេលម៉ោង៣ព្រឹកតាមម៉ោងវៀតណាម (ម៉ោង ៩យប់ GMT) នៅ កីឡាដ្ឋាន Olympic London (អង់គ្លេស) បានបើកអូឡាំពេករដូវក្តៅ London 2012 ដោយមានការចូលរួម របស់អ្នកគាំទ្រជាង៨០ពាន់នាក់ ក្នុងនោះមាន ថ្នាក់ដឹកនាំ មកពីប្រទេសនិងតំបន់ដែនដីចំនួនជាង ១២០រូប។ ប្រធានបទនៃ ពិធីបើកអូឡាំ ពេកនេះគឺ “កោះឋានសួគ៌” រួមជាមួយសម្លេងតន្រ្តីនៃបទចំរៀង ល្បីៗរបស់អង្គគ្លេស ដូចជា Flower of Scotland, Jerusalem ។ល។ បានជួយ ឲ្យអ្នកទស្សនាមានចំ ណាប់អារម្មណ៌អំពីព្រះរាជាណាចក្រអង់គ្លេស១។ ក្រុមកីឡាករវៀតណាម (រូបថតៈTTXVN) មុននោះ កីឡាករជាង១ម៉ឺននាក់មកពីប្រទេសចំនួន ២០៥ បានដង្ហៃក្បួន តាម កីឡាដ្ឋាន Olympic។ ក្រុមកីឡាករវៀតណាមចូលរួមOlympic 2012 ដោយមានចំ នួនកីឡាករ ១៨នាក់ និងចូលរួមប្រឡង អត្តពលកម្ម ហែលទឹក ជាដើម។ តាម លោក Lâm Quang Thành អគ្គនាយករង ប្រធានក្រុមកីឡាករវៀតណាម នៅ Olympic ថា ក្រុមកីឡាករវៀតណាមមានគ្រប់លទ្ធភាពដើម្បីដណ្តើមមេដាយ មាសជាមួយគូរប្រគួត ។ នៅOlympic លើកនេះ ក្រុមកីឡារករវៀតណាម សង្ឃឹម ថា ទទួលមេដាយផ្នែក លើកដុំ Takwondo និង កាយសម្ព័ន្ធ ៕
Related





