បារាំងបង្កើនថវិកាការពារជាតិបន្ទាប់ពីអំពើភេរវកម្មនានា
30/04/2015 09:12
(VOV)_ប្រធានាធិបតីបារាំង លោក Francois Hollande បានប្រកាសនាថ្ងៃទី២៨ មេសាថា៖នឹងបង្កើនថវិកាការពារជាតិ បន្ថែមជិត៤ពាន់លានអឺរូ ក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ

ប្រធានាធិបតីបារាំង លោក Francois Hollande (VOV)_ប្រធានាធិបតីបារាំង លោក Francois Hollande បានប្រកាសនាថ្ងៃទី២៨ មេសាថា៖នឹងបង្កើនថវិកាការពារជាតិ បន្ថែមជិត៤ពាន់លានអឺរូ ក្នុងរយៈពេល៤ឆ្នាំ ខាងមុខនេះ ដើម្បីបង្ការ ប្រឆាំងនឹងលិទ្ធិជ្រុលនិយម ក្រោយបណ្ដាអំពើភេរវកម្ម ដែលទាក់ទិនដល់ជនឥស្លាម នាដើមឆ្នាំ២០១៥នេះ នៅទីក្រុងបារីស។ លោក Francois Hollande បានអះអាងថា៖ គោលដៅរបស់សេចក្ដីសម្រេចចិត្តនេះ មិន គ្រាន់តែធានាសន្តិសុខនៅលើទូទាំងប្រទេសបារាំងប៉ុណ្ណោះទេ ថែមទាំងធានា សុវត្ថិភាពសំរាប់បណ្ដាកងកម្លាំងយោធា ដែលកំពុងបំពេញភារកិច្ចនៅឯបរទេស ទៀតផង៕
Related




